Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Hyundai កំពុងផលិតឡានអគ្គិសនីតាក់ស៊ីបើកស្វ័យប្រវត្តិ នៅសិង្ហបុរី
    យានយន្ត

    Hyundai កំពុងផលិតឡានអគ្គិសនីតាក់ស៊ីបើកស្វ័យប្រវត្តិ នៅសិង្ហបុរី

    November 24, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai នឹងផលិតរថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្តិចេញពីរថយន្តអគ្គិសនីសុទ្ធ Ioniq 5 ដែលខ្លួនបានបង្កើតឡើងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Motional នៅឯមជ្ឈមណ្ឌល Hyundai Motor Group Innovation Center ក្នុងប្រទេសសិង្ហបុរី។

    ពាណិជ្ជកម្ម

    មជ្ឈមណ្ឌលថ្មីដែលមានឈ្មោះកាត់ថា HMGICS បានបើកដំណើរការកាលពីដើមសប្ដាហ៍ និងត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលសម្រាប់មធ្យោបាយចល័យវៃឆ្លាតក្នុងទីក្រុងសម្រាប់ Hyundai។ មជ្ឈមណ្ឌលនេះមានកម្ពស់ ៧ជាន់ មានទំហំ ៨៦ ៩០០ម៉ែត្រការ៉េ និងអាចផលិតរថយន្តអគ្គិសនីបាន ៣ម៉ឺនគ្រឿង ជារៀងរាល់ឆ្នាំ។

    នៅមជ្ឈមណ្ឌលថ្មីនេះក៏មានផលិតរថយន្ត Ioniq 5 ធម្មតាផងដែរ ហើយរថយន្ត Ioniq 5 ដែលជាតាក់ស៊ីបើកបរស្វ័យប្រវត្តិក៏នឹងត្រូវដំឡើងនៅទីតាំងនេះ ដើម្បីដាក់ឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំក្រោយ ដែលនេះជាផ្នែកមួយនៃកម្មវិធីបម្រើសេវាកម្មរបស់ក្រុមហ៊ុន Motional ដែលជាដៃគូរបស់ Hyundai។

    ការផលិតរថយន្ត Hyundai នៅមជ្ឈមណ្ឌលខាងលើ មានប្រមាណ ៥០% គឺជាការងារដែលបំពេញដោយមនុស្សយន្តរ៉ូបូត ហើយ Hyundai ក៏បានដំឡើងជាកសិដ្ឋានវៃឆ្លាតនៅមជ្ឈមណ្ឌលនេះផងដែរ ដើម្បីបរិច្ចាគទៅកាន់សហគមន៍ក្នុងតំបន់៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous Articleធៀបនឹងឡានអគ្គិសនី ឡាន Hybrid ពីរប្រភេទ កំពុងមានទីផ្សារខ្លាំងជាងនៅចិន
    Next Article Ice Ring ចិញ្ចៀនវៃឆ្លាតតាមដានសុខភាពមួយចប់ ឌីហ្សាញបែបតិចនិយម តម្លៃលក់ ២០០ដុល្លារ

    Related Posts

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.