Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»វិបសាយលក់ឡានអង់គ្លេស រកលុយចំណេញបាន ២០១លានដុល្លារ ក្នុងពេល៦ខែ
    យានយន្ត

    វិបសាយលក់ឡានអង់គ្លេស រកលុយចំណេញបាន ២០១លានដុល្លារ ក្នុងពេល៦ខែ

    November 17, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] វិបសាយលក់រថយន្តតាមអនឡាញដ៏ល្បីឈ្មោះរបស់អង់គ្លេស Auto Trader Group ឃើញប្រាក់ចំណេញមានការកើនឡើងជាថ្មីម្ដងទៀតក្នុងរយៈពេលឆមាសដំបូងនៃអាជីវកម្មរបស់ខ្លួន ទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហាក្ដី។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុន Auto Trader បានចេញផ្សាយរបាយការណ៍សម្រាប់រយៈពេល៦ខែ ដែលគិតត្រឹមចុងខែកញ្ញា ជាមួយប្រាក់ចំណេញ និងប្រាក់ចំណូល សុទ្ធតែមានការកើនឡើង បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

    ឯកសារបង្ហាញថា ប្រាក់ចំណេញមុនគិតពន្ធមានការកើនឡើង ១០% ដោយអាចរកប្រាក់ចំណេញបាន ២០១លានដុល្លារ ធៀបនឹង ១៨៣,៣លានដុល្លារ ដែលរកបានកាលពីឆ្នាំមុនក្នុងអំឡុងពេលដូចគ្នា។ ក្នុងនោះដែរ ប្រាក់ចំណូលមានការកើនឡើង ១២% ដោយមានចំនួន ៣៤៧លានដុល្លារ។

    ក្នុងអំឡុងឆមាសដំបូងរបស់ Auto Trader Group ឃើញថា ៧៥% នៃនាទីសរុបដែលអ្នកប្រើប្រាស់បានចំណាយលើវិបសាយរបស់ពួកគេ គឺជារយៈពេលដែលអ្នកប្រើប្រាស់បានចាយប្រាក់លើវិបសាយ។ គួរដឹងដែរថា ចំនួនចូលមើលជាមធ្យមប្រចាំខែលើវិបសាយ Auto Trader គឺមានការកើនឡើង ១៤% ដែលឡើងដល់ ៧៧លានមើល ក្នុងមួយខែ និងមានរយៈពេលទស្សនាសរុប ៥៥៥លាននាទី ក្នុងមួយខែ។

    ទន្ទឹមគ្នានោះ ការទូទាត់លើរថយន្តមួយទឹកលើវិបសាយ Auto Trader មានការកើនឡើងចំនួន ៥% ហើយការតម្លៃជាមធ្យមនៃរថយន្តមួយទឹកនេះដែរ មានការកើនឡើង ២% ដែលបានឡើងដល់តម្លៃ ២២ ០០០ដុល្លារ៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous ArticleToyota សម្លាប់ម៉ាស៊ីន៦ V6 លើឡាន Camry ស៊េរីឆ្នាំ២០២៥
    Next Article Subaru Forester ឆ្នាំ២០២៥ ប្រភេទ Hybrid នឹងប្រើអាគុយរបស់ Toyota

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.