Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Toyota សម្លាប់ម៉ាស៊ីន៦ V6 លើឡាន Camry ស៊េរីឆ្នាំ២០២៥
    យានយន្ត

    Toyota សម្លាប់ម៉ាស៊ីន៦ V6 លើឡាន Camry ស៊េរីឆ្នាំ២០២៥

    November 17, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] រថយន្ត Toyota Camry ជំនាន់ទី៩ ស៊េរីឆ្នាំ២០២៥ បានប្រកាសចេញជាមួយការផ្លាស់ប្ដូរលើប្រព័ន្ធម៉ាស៊ីន ដោយជាលើកដំបូង វាមានមកជាស្តង់ដារជាមួយម៉ាស៊ីន Hybrid ៤ស៊ីឡាំង។

    ពាណិជ្ជកម្ម

    នេះមានន័យថាម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ដែលមនុស្សជាច្រើនស្រឡាញ់ពេញចិត្តនឹងលែងមានទៀតហើយ ហើយសូម្បីតែប្រភេទ TRD ក៏លែងមានជាជម្រើសសម្រាប់អតិថិជនផងដែរ។

    គួរដឹងថាម៉ាស៊ីន V6 បានប្រើប្រាស់លើរថយន្ត Camry អស់រាប់សិបឆ្នាំទៅហើយ។ វាបានបង្ហាញខ្លួនដំបូងជាមួយម៉ូដែលជំនាន់ទីបី សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាម៉ូដែលឆ្នាំ១៩៨៨។ ម៉ាស៊ីន V6 នេះមានចំណុះ ២,៥លីត្រ ផលិតកម្លាំងបាន ១៥៣សេះ។

    យ៉ាងណាសម្រាប់ស៊េរីឆ្នាំ២០២៥ វាមានតែជម្រើសម៉ាស៊ីន Hybrid ដោយមានម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២២៥សេះ សម្រាប់ប្រភេទ FWD និងផលិតកម្លាំងបាន ២៣២សេះ សម្រាប់ប្រភេទ AWD។

    ទាក់ទងនឹងម៉ាស៊ីននេះដែរ អ្នកតំណាង Toyota បាននិយាយថាម៉ាស៊ីន V6 គឺលែងមានតទៀតហើយ ដែលមានន័យថាទោះជាមួយស៊េរីឆ្នាំ២០២៦ ក៏ម៉ាស៊ីន V6 មិនមានសង្ឃឹមថានឹងអាចត្រឡប់វិញដែរ៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous ArticleiPhone 15 Pro ឡើងកម្ដៅពីមុន តាមលងបន្លាច Apple ឱ្យសំងំកែខៃផ្នែក Hardware លើ iPhone 16
    Next Article វិបសាយលក់ឡានអង់គ្លេស រកលុយចំណេញបាន ២០១លានដុល្លារ ក្នុងពេល៦ខែ

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.