Apple គ្រោងនឹងឌីហ្សាញប្រព័ន្ធកម្ដៅថ្មី សម្រាប់ iPhone 16 ដើម្បីកាត់បន្ថយការឡើងកម្ដៅ នេះបើយោងតាម Leaker អ្នកពាំនាំដំណឹងលេចធ្លាយ ដែលគេស្គាល់ថា “Kosutami”។
យោងតាមប្រភពដែលបានបង្ហាញលើ X ឬ Twitter បានពន្យល់ថា Apple កំពុងធ្វើការលើប្រព័ន្ធកម្ដៅ graphene thermal សម្រាប់ iPhone 16 ដោយម៉ូឌែល Pro វិញ គឺអាចបន្ថែមសំបក លោហៈដើម្បីកាត់បន្ថយការឡើងកំដៅ។
គួរដឹងថាសារធាតុ Graphene មានការចម្លងកំដៅ លើសពីទង់ដែង ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ក្នុង iPhone ជាឧបករណ៍ស្អំម៉ាស៊ីន ដែលហៅថា heat-sinks។
ការដែលកំពុងសំងំធ្វើការលើផ្នែកកម្ដៅនេះ គេមើលឃើញថា ដូចជាដើម្បីឆ្លើយតបទៅនឹងបញ្ហាឡើងកំដៅខ្លាំង ដែលបានជួបប្រទះលើ iPhone 15 Pro កន្លងមក ដែល Apple បានដោះស្រាយតាមរយៈការធ្វើបច្ចុប្បន្នភាពលើផ្នែក iOS 17៕