Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Honda នាំឡានពីឥណ្ឌា ទៅលក់នៅជប៉ុនជាលើកដំបូង
    យានយន្ត

    Honda នាំឡានពីឥណ្ឌា ទៅលក់នៅជប៉ុនជាលើកដំបូង

    November 22, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុន Honda បាននាំយករថយន្ត SUV ម៉ូដែល WR-V ពីរោងចក្រនៅប្រទេសឥណ្ឌា យកទៅលក់លើទឹកដីប្រទេសជប៉ុន ដែលជាផលិតដំបូងបំផុតនាំចូលពីប្រទេសឥណ្ឌា។

    ពាណិជ្ជកម្ម

    បញ្ជាក់ថារថយន្ត WR-V នេះ មិនដូចជាម៉ូដែលដែលដាក់លក់នៅអាស៊ីអាគ្នេយ៍ដូចជានៅម៉ាឡេស៊ី ឬ ឥណ្ឌូណេស៊ីនោះទេ ផ្ទុយទៅវិញវាគឺជារថយន្តម៉ូដែល Elevate ដែលបានប្រកាសចេញនៅឥណ្ឌាកាលពីខែមិថុនា ពោលគឺគ្រាន់តែប្ដូរឈ្មោះថា WR-V ប៉ុណ្ណោះ។

    Honda នៅមិនទាន់ប្រកាសអំពីលក្ខណៈសម្បត្តិពេញនៃ WR-V លក់នៅជប៉ុននៅឡើយទេ ដោយព័ត៌មានរំពឹងថានឹងប្រកាសចេញនៅខែធ្នូ។ រថយន្ត WR-V នេះនឹងមានបីប្រភេទ ដោយប្រើម៉ាស៊ីន ១,៥លីត្រ i-VTEC ទំហំ ៤ស៊ីឡាំង ប្រើជាមួយប្រអប់លេខ CVT និងប្រព័ន្ធបើកបរវិលកង់មុខ។

    ផ្នែកខាងក្នុងនៃរថយន្តនេះ ស្រដៀងនឹងប្រភេទដែលលក់នៅឥណ្ឌាដែរ ដោយមានអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ជាមួយកុងទ័រឌីជីថល ៧អ៊ីញ និងមានម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ។

    គ្រោងដាក់លក់នៅឆ្នាំ២០២៤ រថយន្ត WR-V រំពឹងថានឹងមានតម្លៃក្រោម ១៣ ៥០០ដុល្លារ ដោយមានជាប្រភេទ X, Z និង Z+ ហើយអតិថិជនអាចរើសយកទឹកថ្នាំចំនួន ៥ពណ៌ រួមជាមួយគ្រឿងបរិក្ខារដែលអាចបន្ថែមបាន៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous ArticleRivian សុខចិត្តឲ្យតម្លៃពេញដូចថ្មី ពេលទិញឡានពីអតិថិជនដែលប្រើបាន ១៥ខែ
    Next Article ឆ្នាំក្រោយ iPhone 16 Pro និង 16 Pro Max នឹងប្រើលែន tetraprism Telephoto មាន Optical Zoom x5 ដូចៗគ្នា

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.