ទាំង iPhone 16 Pro និង iPhone 16 Pro Max នឹងប្រើលែន Tetraprism Telephoto របស់ក្រុមហ៊ុន Apple ដែលមានកម្រិត Optical Zoom គុណនឹង 5 ដូចគ្នា ខណៈឆ្នាំនេះ លែនថតគុណនឹង 5 គឺមានតែលើម៉ូឌែល iPhone 15 Pro Max តែប៉ុណ្ណោះ។ នេះបើយោងទៅតាម អ្នកព្យាករណ៍ និងអ្នកវិភាគលោក Ming-Chi Kuo ទើបបានបញ្ជាក់នាពេលថ្មីៗនេះ។
ចំពោះមូលហេតុកន្លងមក ដែល Apple មិនប្រើលែន គុណនឹង ៥ ដូចគ្នាលើ iPhone 15 ម៉ូឌែល Pro ទាំងពីរ គឺមានពាក្យចចាមអារ៉ាមថា ដោយសារលំហរក្នុងម៉ូឌែល iPhone 15 Pro គឺចង្អៀតជាងម៉ូឌែល iPhone 15 Pro Max។
ហើយការដែលអាច បំពាក់លែន Tetraprism Telephoto លើម៉ូឌែល Pro ទាំងពីរនៅឆ្នាំក្រោយ ក៏ព្រោះតែ មានដំណឹងច្រើនមែនទែន ពីការពង្រីកទំហំថ្មី ដោយ iPhone 16 Pro នឹងឡើងពីទំហំ ៦,១អ៊ិញ ទៅ ៦,៣អ៊ិញ និង iPhone 16 Pro Max នឹងឡើងពីទំហំ ៦,៧អ៊ិញ ទៅ ៦,៩អ៊ិញ។
ដូចនេវាជាហេតុផលសមស្រប ដើម្បីឱ្យ iPhone 16 ម៉ូឌែល Pro ទាំងពីរ អាចប្រើលែន Tetraprism Telephoto បានដូចៗគ្នា៕