Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Rivian សុខចិត្តឲ្យតម្លៃពេញដូចថ្មី ពេលទិញឡានពីអតិថិជនដែលប្រើបាន ១៥ខែ
    យានយន្ត

    Rivian សុខចិត្តឲ្យតម្លៃពេញដូចថ្មី ពេលទិញឡានពីអតិថិជនដែលប្រើបាន ១៥ខែ

    November 22, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] បុរសម្នាក់ឈ្មោះថា Mitch Dumke បានចែករំលែករឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយ ជាមួយរថយន្ត Rivian R1T ដែលខ្លួនបានប្រើប្រាស់អស់រយៈពេល ១៥ខែ និងបានប្រើបានចម្ងាយជិត ៤ម៉ឺនគីឡូម៉ែត្រ។

    ពាណិជ្ជកម្ម

    ក្នុងវីដេអូរយៈពេល២២នាទី បុរសរូបនេះបាននិយាយថា Rivian R1T ជារថយន្តភីកអាប់អគ្គិសនីល្អមួយសម្រាប់ខ្លួន ប៉ុន្តែវាមិនល្អឥតខ្ចោះនោះទេ ព្រោះថារយៈពេលកន្លងមករូបលោកបានជួបនឹងបញ្ហាមួយចំនួន ដោយមានចំនួន ៤លើក ដែលរូបលោកត្រូវការរថយន្តមកស្ទូចរថយន្តរបស់ខ្លួនដោយសារកំហុសបច្ចេកទេសដែលកើតឡើងជាមួយប្រព័ន្ធបើកបរ ឬជាមួយហ្វ្រាំងចតរថយន្ត ដែលធ្វើឲ្យរថយន្តមិនអាចដំណើរការបាន។

    អ្វីដែលគួរឲ្យសរសើរនោះគឺថា សេវាកម្មបម្រើអតិថិជនរបស់ក្រុមហ៊ុន Rivian គឺពិតជាអស្ចារ្យមែនទែន ព្រោះថារាល់ពេលដែលរថយន្តរបស់លោកជួបបញ្ហាមិនអាចបើកទៅមុខបាន Rivian តែងតែរៀបចំរថយន្តស្ទូចជាបន្ទាន់តែម្ដង ហើយក្រុមហ៊ុនក៏បានចេញថ្លៃធ្វើដំណើរសម្រាប់ការជិះ Uber ឬ Lyft ត្រឡប់មកផ្ទះពេលរថយន្តខូចជាដើម។

    បន្ទាប់ពីជួបបញ្ហាដែលតម្រូវឲ្យ Mitch ជិះរថយន្តជួលរយៈពេលប្រមាណ ៤៥ថ្ងៃ ក្នុងចន្លោះពេល ៣ ទៅ ៤ខែ នោះ នៃការប្រើរថយន្ត Rivian R1T នេះ ម្ចាស់រថយន្តក៏បានសម្រេចនិយាយជាមួយក្រុមហ៊ុន Rivian ហើយក្រុមហ៊ុនបានយល់ព្រមទទួលទិញរថយន្តត្រឡប់វិញក្នុងតម្លៃពេញតែម្ដង។

    ការទិញយកវិញក្នុងតម្លៃពេញនេះ  Mitch គិតថាគឺព្រោះតែបញ្ហាដែលកើតមានលើរថយន្តរបស់ខ្លួនគឺជាបញ្ហាកម្រ ហើយក្រុមហ៊ុនចង់យកទៅសិក្សាបន្ថែមអំពីកំហុសបច្ចេកទេសទាំងនេះ៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous Articleគេហទំព័រចំនួន ៤ ដោតឡូតវីដេអូពី Facebook, YouTube ឬ TikTok បិទមិនឱ្យដោតឡូតនៅតែទាញមកបាន
    Next Article Honda នាំឡានពីឥណ្ឌា ទៅលក់នៅជប៉ុនជាលើកដំបូង

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.