Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ឡានអគ្គិសនី Kia EV5 ចេញលក់នៅចិន តម្លៃត្រឹម ២ម៉ឺនដុល្លារ
    យានយន្ត

    ឡានអគ្គិសនី Kia EV5 ចេញលក់នៅចិន តម្លៃត្រឹម ២ម៉ឺនដុល្លារ

    November 23, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] រថយន្តអគ្គិសនី Kia EV5 បានបង្ហាញវត្តមានជាផ្លូវការនៅទីផ្សារប្រទេសចិន ជាមួយតម្លៃដែលធូរថ្លៃច្រើន បើធៀបទៅនឹងគូប្រជែងដូចជា Tesla Model Y ជាដើម។

    ពាណិជ្ជកម្ម

    Kia EV5 លក់នៅប្រទេសចិន មានចែកចេញជាបីប្រភេទ រួមមានប្រភេទ 530 Light តម្លៃ ២០ ៩០០ដុល្លារ, ប្រភេទ 530 Air តម្លៃ ២២ ៣០០ដុល្លារ និងប្រភេទ 530 Land មានតម្លៃ ២៤ ៤០០ដុល្លារ។ ធៀបនឹង Tesla Model Y ដែលជាគូប្រជែង មានលក់តម្លៃចាប់ពី ៣៧ ០០០ដុល្លារ ឡើងទៅ លើទីផ្សារប្រទេសចិន។

    ប្រភេទ 530 Light មានបំពាក់អាគុយចំណុះ ៦៤,២kWh មានម៉ូទ័រអគ្គិសនីមួយអាចផលិតកម្លាំងបាន ២១៥សេះ និងបើកបរបានចម្ងាយ ៥៣០គ.ម។ យ៉ាងណា Kia មិនបានប្រាប់ពីភាពខុសគ្នារវាងប្រភេទ Light, Air ឬ Land នោះទេ ប៉ុន្តែតាមរយៈលេខកូដ 530 មានន័យថាវាប្រើប្រាស់ប្រព័ន្ធថាមពលតែមួយ។

    អតិថិជនដែលចង់បានកម្លាំង និងចម្ងាយបើកបរឆ្ងាយ អាចរើសយករថយន្ត Kia EV5 ដែលមានអាគុយចំណុះ ៨៨kWh អាចផលិតកម្លាំងបាន ២១៥សេះ និងបើកបរបានចម្ងាយ ៧២០គ.ម៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous Articleអ្នកចូលចិត្តថតមិនដកដៃលើ iPhone កុំភ្លេចមើលកន្លែងនេះ អាចស៊ីមេម៉ូរីអស់ច្រើនមិនដឹងខ្លួន
    Next Article លេចធ្លាយសមាសភាព ថ្មរបស់ iPhone 16 Pro មានថាមពលធំជាងមុនបន្ដិច

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.