កន្លងមក មានលេចឮដំណឹងថា Apple កំពុងឌីហ្សាញលើការប្រើប្រាស់ ប្រព័ន្ធបន្ថយកម្ដៅថ្មីសម្រាប់ iPhone 16 ពេលនេះទើបមានដំណឹងថ្មី ដោយលេចធ្លាយគម្រូថ្ម iPhone 16 Pro។
យោងតាមរូបភាពលេចធ្លាយ ថ្មរបស់ iPhone ត្រូវបានរុំនៅក្នុងស្រទាប់ដែក ដែលគេសន្និដ្ឋានថា វាអាចជាការដាក់ដើម្បីបញ្ចុះកម្ដៅទៅលើថ្ម។
បន្ថែមពីនេះ ថ្មប្រភេទ Li-Ion របស់ iPhone 16 Pro ដែលលេចធ្លាយ គេឃើញវាមានថាមពលធំជាងមុន គឺមានទំហំ 3355 mAh ខណៈម៉ូឌែលមុន iPhone 15 Pro មានទំហំត្រឹម 3274 mAh។
វាត្រូវបានផលិតដោយសាជីវកម្ម Desay របស់ប្រទេសចិន ដោយមានរូបរាង J-shape ដូចគ្នាទៅនឹងថ្មនៅលើ ម៉ូឌែល iPhone 15 Pro ផងដែរ៕