Browsing: សេដ្ឋកិច្ចក្នុងស្រុក

[ទីផ្សារក្នុងស្រុក] នាព្រឹកនេះ នៅលើទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានធ្វើការបញ្ចេញនូវតម្លៃប្រេងឥន្ធនៈសម្រាប់សប្តាហ៍ថ្មី ដោយអនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។​ ក្នុងនោះដែរយើងឃើញថាសម្រាប់តម្លៃប្រេងក្នុងសប្តាហ៍ថ្មីនេះគឺ មានតម្លៃថ្លៃជាងកាលពីសប្តាហ៍មុន ដោយតម្លៃសាំងធម្មតាប្រភេទ EA92 មានតម្លៃលក់ចាប់ពី ៥ ៣០០រៀល/លីត្រ ឡើងចំនួន ៥០០រៀល និងសម្រាប់ប្រេងម៉ាស៊ូតវិញពីតម្លៃ ៥ ៣០០រៀល/លីត្រ…

យោងតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្ងៃទី០៩ ខែមីនា កន្លងទៅនេះ បានធ្វើការជូនដំណឹងដល់សារធារណជន និងអ្នកជាប់ពន្ធទាំងអស់អោយបានជ្រាបថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីសំណើសុំពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែកុម្ភៈ…

[កសិកម្មក្នុងស្រុក] នៅពេលដែលនិយាយដល់វិស័យកសិកម្មគេតែងតែនឹកឃើញ និងសរសើរដល់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលអាចនិយាយបានថា លោកជាបិតាកសិកម្មហើយ។ ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ ឯកឧត្តមបណ្ឌិតក៏បានបង្ហាញពីតម្លៃទីផ្សារស្វាយកែវរមៀត ដែលមានការធ្លាក់ថ្លៃ និងការប្រើប្រាស់ជីផងដែរ។ ហើយខាងក្រោមនេះ ជាសម្តីទាំងស្រុងរបស់ ឯកឧត្តមបណ្ឌិត៖ ដោយ​បច្ចុប្បន្ន​នេះ​ផ្លែស្វាយ​កែវរមៀតធ្លាក់ថ្លៃ​ ដែលមិនធ្លាប់​ជួបប្រទះ​​ពីមុនមក​ ​​ជាក់ស្តែង​​ថ្ងៃទី​២៧ខែ​កុម្ភៈ​ម្សិលមិញលក់ទៅអោយ​ឈ្មួញ​វៀតណាម​​ បានត្រឹមតែ​តម្លៃ​៤០០រៀលមួយគីឡូ​ក្រាមតែ​ប៉ុណ្ណោះ​ បេី​ព្រាបធៀប​រយៈពេល​កន្លងមក​បានតម្លៃ​ជា​មធ្យម​ពី​ ៨០០…

ធនាគារ​ ABA​ សូម​ប្រកាស​ការ​វិនិយោគ​នូវ​ទឹកប្រាក់​ ៣០លាន​ដុល្លារ​អា​មេ​រិ​ក​ លើ​សញ្ញា​បណ្ណ​សាជីវកម្ម​ ដើម្បី​ចូលរួម​ ក្នុង​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ (​ពី​មុន​ត្រូវ​បាន​ស្គាល់​ថា​ជា​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​)។ ​ពិធី​ចុះហត្ថលេខា​លើ​ការ​វិនិយោគ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ធ្នូ​ រវាង​ធនាគារ​ ABA​ និង​ ក្រុមហ៊ុន​អូ​វើ​ស៊ី​ ខេ​ម​បូ​ឌា​ន​អ៊ិ​ន​វេស​មិន​ ឯ​.​ក​ (OCIC)​ រួម​ជាមួយ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​…

[ផ្លូវការ] នៅថ្ងៃនេះ នៅលើទំព័រផ្លូវការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការចេញនៅសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកសេវាផ្សាយពាណិជ្ជកម្មរបស់យូធូប។ តាមរយៈការប្រកាសរបស់ក្រសួងនៅថ្ងៃនេះបានបញ្ជាក់ថា មិនមែនមានតែកម្ពុជាទេ ដែលបិទការផ្សព្វផ្សាយពាណិជ្ជកម្ម ពោលគឺមានប្រទេសជាង ៩០ទៀត។ ការបិទនេះពិតជាប៉ះពាល់សម្រាប់អ្នកធ្វើមាតិការនៅលើបណ្តាញសង្គមយក្សយូធូប ប៉ុន្តែសម្រាប់អ្នកទស្សនាមានការសប្បាយចិត្តដោយសារមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ពេលកំពុងទស្សនា។ បន្ថែមពីនេះដែរ ក្រសួងបានធ្វើការទាក់ទងតំណាង Youtube ដើម្បីធ្វើការបំភ្លឺ និងជំរុញឱ្យមានដំណោះស្រាយឆាប់រហ័សពាក់ព័ន្ធបញ្ហាខាងលើ ដោយដូចខាងក្រោម៖ ១.…

រដូវក្ដៅមកដល់ ចង់ទិញម៉ាស៊ីនត្រជាក់មែនទេ? អតិថិជនគ្រប់ៗគ្នាប្រហែលជាពិបាកសម្រចចិត្តថាទិញម៉ាស៊ីនត្រជាក់នៅហាងណាល្អ មានគុណភាពល្អ ហើយមានការធានាត្រឹមត្រូវពីក្រុមហ៊ុនពិតប្រាកដ។ កុំបង្អង់យូរ ហាង Bluetronics ជាដៃគូរដ៏ល្អឥតខ្ចោះរបស់លោកអ្នក ចង់បានម៉ាស៊ីនត្រជាក់ប្រភេទណាក៏មានដែរ កាន់តែពិសេសអស្ចារ្យទៀតនោះ ដើម្បីលើកទឹកចិត្ត និងចង់អោយអតិថិជនរបស់ខ្លួនទទួលបានសេវាកម្មល្អគ្មានពីរក្នុងទីផ្សារ ហាងBluetronics មានកម្មវិធីប្រូម៉ូសិនត្រជាក់ចិត្តដែលថែមរហូតដល់ទៅ $260 ភ្លាមៗ រាល់ការជាវម៉ាស៊ីនត្រជាក់ប្រភេទណាក៏ដោយពីគ្រប់សាខាទាំងអស់របស់ហាង Bluetronics ទូទាំងប្រទេសកម្ពុជា។…

កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CP All Plc បានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុនរបស់ខ្លួនគ្រោងនឹងបើកដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវ នៅឆ្នាំក្រោយ។

នៅលើទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាស ផ្អាកបណ្តោះអាសន្នរយៈពេល២សប្ដាហ៍ សម្រាប់គ្រឹះស្ថានសិក្សា​សាធារណៈនិងឯកជននៅភ្នំពេញ និងទីរួមខេត្តកណ្តាល។ នេះ ដោយសារកង្វះព័ត៌មាន និងកិច្ចសហការពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលដែលមានការពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡាមិនមានលទ្ធភាពប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយពីមាតាបិតា និងអ្នកអាណាព្យាបាលចំនួនប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី និងដែលមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ សូមអានសេចក្តីប្រកាសជាផ្លូវការ…

យើងម្នាក់បានស្គាល់ និងទទួលស្គាល់រួចមកហើយថាបណ្តាញសង្គមយក្ស យូធូប (YouTube) គឺជាបណ្តាញសង្គមធំជាងគេផ្នែកវីដេអូ នៅលើពិភពលោក។ យូធូប គឺជាបណ្តាញសង្គមយក្សរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាត្តអោយយើងធ្វើការផ្ទុក និងចែករំលែកវីដេអូ មានទីស្នាក់ការកណ្តាលនៅទីក្រុង សាន់ ប្រូណូ រដ្ឋកាលីហ្វ៊ញ៉ា និងត្រូវបានបង្កើតឡើងក្នុងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០០៥។ បណ្តាញសង្គមយក្សផ្នែកវីដេអូមួយនេះ ត្រូវបានបង្កើតឡើងដោយអតីតបុគ្គលិក…