យើងម្នាក់បានស្គាល់ និងទទួលស្គាល់រួចមកហើយថាបណ្តាញសង្គមយក្ស យូធូប (YouTube) គឺជាបណ្តាញសង្គមធំជាងគេផ្នែកវីដេអូ នៅលើពិភពលោក។ យូធូប គឺជាបណ្តាញសង្គមយក្សរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាត្តអោយយើងធ្វើការផ្ទុក និងចែករំលែកវីដេអូ មានទីស្នាក់ការកណ្តាលនៅទីក្រុង សាន់ ប្រូណូ រដ្ឋកាលីហ្វ៊ញ៉ា និងត្រូវបានបង្កើតឡើងក្នុងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០០៥។ បណ្តាញសង្គមយក្សផ្នែកវីដេអូមួយនេះ ត្រូវបានបង្កើតឡើងដោយអតីតបុគ្គលិក ៣នាក់របស់ PayPal ដូចជា លោក Chad Hurley លោក Steve Chen និងលោក Jawed Karim នៅខែកុម្ភៈ ឆ្នាំ២០០៥។
ក្រោយមកនៅខែវិច្ឆិកា ឆ្នាំ២០០៦ ក្រុមហ៊ុនយក្ស Google បានទិញយកគេហទំព័រមួយនេះក្នុងតម្លៃ ១,៦៥ ពាន់លានដុល្លារ ហើយត្រូវបានដាក់អោយស្ថិតនៅក្រោមក្រុមហ៊ុន Google តែម្តង។ បច្ចុប្បន្នលោកស្រី
Susan Wojcicki ជានាយកប្រត្តិបត្តិ។ នៅឆ្នាំ២០១៩ បណ្តាញសង្គមដែលរកចំណូលតាមរយៈសេវាកម្មពាណិជ្ជកម្ម Google AdSense អាចរកចំណូលបានចំនួន ១៥ពាន់លានដុល្លារ។
យូធូប មានផលិតផលចំនួន ៣គឺ YouTube Premium, YouTube Music និងYouTube TV។ បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានកំពុងតែព្យាយាមបង្កើតអាជីវកម្មដើម្បីធ្វើការផ្តួល ក៏ប៉ុន្តែនៅតែមិនទាន់មានលទ្ធផលណាមួយគួរអោយកត់សម្គាល់នូវឡើយ បើសូម្បីតែហ្វេសប៊ុក (Facebook)។