[កសិកម្មក្នុងស្រុក] នៅពេលដែលនិយាយដល់វិស័យកសិកម្មគេតែងតែនឹកឃើញ និងសរសើរដល់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលអាចនិយាយបានថា លោកជាបិតាកសិកម្មហើយ។ ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ ឯកឧត្តមបណ្ឌិតក៏បានបង្ហាញពីតម្លៃទីផ្សារស្វាយកែវរមៀត ដែលមានការធ្លាក់ថ្លៃ និងការប្រើប្រាស់ជីផងដែរ។ ហើយខាងក្រោមនេះ ជាសម្តីទាំងស្រុងរបស់ ឯកឧត្តមបណ្ឌិត៖
ដោយបច្ចុប្បន្ននេះផ្លែស្វាយកែវរមៀតធ្លាក់ថ្លៃ ដែលមិនធ្លាប់ជួបប្រទះពីមុនមក ជាក់ស្តែងថ្ងៃទី២៧ខែកុម្ភៈម្សិលមិញលក់ទៅអោយឈ្មួញវៀតណាម បានត្រឹមតែតម្លៃ៤០០រៀលមួយគីឡូក្រាមតែប៉ុណ្ណោះ បេីព្រាបធៀបរយៈពេលកន្លងមកបានតម្លៃជាមធ្យមពី ៨០០ ទៅ ១.២០០រៀល បេីនិយាយពីតម្លៃជីគីមី ១៥-២០ ឆ្នាំទៅមិញតម្លៃ ៤២០ដុល្លារ/តោន តម្លៃបច្ចុប្បន្ននេះជាមធ្យម ៨២០ដុល្លារ/តោន សម្រាប់តម្លៃប្រេងឥន្ធនៈវិញយេីងដឹងទាំងអស់គ្នាហេីយ នេះមកពីគ្រោះមហន្តរាយជម្ងឺឆ្លងកូវិត១៩ គួបផ្សំជាមួយនិងវិបត្តិផ្សេងៗទៀតនៅលេីសកលលោក ។
ខ្ញុំចង់អោយកសិករយេីងងាកមកផលិតជីសេរីរាងដោយខ្លួនឯងវិញម្តង សម្រាប់ពេលនេះបេីយេីងទិញជីសេរីរាងនាំចូលតម្លៃ៤២០ដុល្លារ/តោន ដែលពីមុនមកតម្លៃជាមធ្យមគឺតែ ២២០ដុល្លារ/តោន តែបេីខ្ញុំផលិតជាក់ស្តែងដោយផ្ទាល់វិញអស់តែ ២៤ដុល្លារ/តោនទេ ជាមធ្យមអាចផលិតបាន ២៤តោនជារាងរាល់ថ្ងៃ បេីទិញគេវិញអស់ប្រមាណជា ១០ ០០០ដុល្លារ/ថ្ងៃ។
និងចង់អោយកសិករយេីងប្តូរពូជស្វាយកែវរមៀត ដែលលក់បានតម្លៃមិនដល់ ១.០០០រៀលផងក្នុងមួយគីឡូក្រាម មកប្តូរពូជស្វាយណាំដកម៉ៃ អេវិន អាយវិន និងប៉ោមអូស្ត្រាលី ដូចដែលខ្ញុំបង្ហាញតាមរយៈរូបភាពនេះ ដេីម្បីបំពេញសេចក្តីត្រូវការទីផ្សារក្នុងប្រទេសវិញ ដែលបច្ចុប្បន្នលក់បានតម្លៃជាមធ្យម១៦.០០០រៀលមួយគីឡូក្រាម បេីកសិករខ្នាតតូច និងមធ្យមអាចចិញ្ចឹមឆ្នាំងបាយបាន តែបេីខ្នាតធំប្រេីគ្រឿងចក្រនិងជួលកម្លាំងពលកម្ម ១០០% ក៏ពិបាករកប្រាក់ចំណេញដែរ ។
បេីប្រីយមិត្តយេីងណាដែលមានចំណង់ចំណូលចិត្ត លេីវិស័យកសិកម្ម កសិឧស្សាហកម្ម ចង់ទៅមេីលដោយផ្ទាល់ឥតគិតថ្លៃ អាចទំនាក់ទំនងទៅលោកគឹម សុងឈី +855 12 215 396 និងលោកមុល ពិសី+855 97 677 5005 ប្រចាំការនៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍ កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ។