ខាងក្រោមនេះគឺជាព្រែកជីកធំជាងគេទាំង ១០ ក្នុងពិភពលោក ៖ ១) ព្រែកជីក Beijing-Hangzhou Grand Canal មានប្រវែង ១ ៧៧៦ គីឡូម៉ែត្រ និងមានទីតាំងស្ថិតក្នុងប្រទេសចិន។ ព្រែកជីកនេះមានប្រវែងវែងបំផុតក្នុងពិភពលោក និងជាប់ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ វាតភ្ជាប់អាងទន្លេធំៗចំនួន ៥ របស់ប្រទេសចិន។ ២)…
Browsing: សេដ្ឋកិច្ចក្នុងស្រុក
ដូចបានសន្យា ក្នុងការពាំនាំនូវអ្វីដែលថ្មី និងអស្ចារ្យសម្រាប់អតិថិជន និងអ្នកគាំទ្ររបស់ខ្លួន កាលពីពេលថ្មី ៗកន្លងទៅនេះ PETRONAS Sprinta បានបង្កើតនូវព្រឹត្តិការណ៍ដ៏អស្ចារ្យថ្មីបន្ថែមទៀត ដោយបានចូលរួមក្នុងការតាំងបង្ហាញផលិតផលរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ឆ្លងកាត់ឧបសគ្គដណ្តើមជើងឯកពានរង្វាន់ឆ្នាំ ២០២៤ ដោយមានការគាំទ្រពីសំណាក់បងប្អូនយើងយ៉ាងច្រើនកុះករ ហើយកាន់តែពិសេសបន្ថែមទៀតនោះ PETRONAS ក៏បាននាំយកកីឡាកររបស់ខ្លួនចូលរួមប្រកួតយកជើងឯកការប្រណាំងម៉ូតូត្រៃនេះផងដែរ។ សម្រាប់ការប្រណាំងម៉ូតូត្រៃនេះ…
Sailun Group គឺជាសម្ព័ន្ធក្រុមហ៊ុនផលិតសំបកកង់ដ៏ល្បីឈ្មោះមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០២ ជាមួយបំណងផ្ដល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ទៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ មកដល់ពេលនេះ Sailun Group បានសម្រេចការលក់ដោយឈរលេខ១ក្នុងប្រទេសចិន និងលេខ១១លើពិភពលោកក្នុងឆ្នាំ២០២៣។ សព្វថ្ងៃនេះ Sailun ចែកចាយស្ទើរតែទូរទាំងពិភពលោក ចំនួនប្រមាណជាជាង ១៨០ប្រទេស និងឈានដល់កម្រិតនៃការចម្រាញ់កៅស៊ូគីមីដល់កម្រិត ១០ ០០០តោន និងមានគម្រោងកែច្នៃកៅស៊ូគីមី…
[រដ្ឋធានីប៉េកាំង ប្រទេសចិន] នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី វិន ជែ (WEN Jia) ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba…
ក្រុមការងារសហគ្រាសសមាជិក សសក ទៅដល់កូរ៉េហើយដើម្បីចូលរួមពិព័រនៅ Gwangju Food Fair 2023 (១២-១៥/១០/២៣) តាមរយៈក្រសួងពាណិជ្ជកម្ម បានអញ្ជើញក្រុមហ៊ុនផលិតចំណីអាហារចំនួន៨ ក្នុងនោះ៤ជាសមាជិកសមាគមស្វាយចន្ទីកម្ពុជា។ សិប្បកម្មស្វាយចន្ទីស្ទឹងត្រែង Handcrafted Cashew nut Stung Treng (ខេត្តស្ទឹងត្រែង) Cashew Village…
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងពិភពលោក បានចេញផ្សាយការសិក្សារ[1]ចុងក្រោយរបស់ខ្លួន ដែលបានបង្ហាញពីអ្នកប្រើប្រាស់កម្ពុជាមានភាពស៊ាំ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ទម្រង់ថ្មីសម្រាប់ការទូទាត់តាមរយៈការប្រើប្រាស់ កាតឥណទាន/ឥណពន្ធ ដែលជាច្រកផ្លូវដ៏សំខាន់ក្នុងការធ្វើ បរិយាបន្នហិរញ្ញវត្ថុឆ្ពោះទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ តាមរយៈការសិក្សានេះក៏បានបញ្ជាក់ផងដែរថា ប្រជាជនកម្ពុជាទទួលយកទម្រង់ថ្មីនៃការទូទាត់ ដោយការប្រើប្រាស់កាតឥណទាន/ឥណពន្ធ កំពុងមានប្រជាប្រិយភាព ក្នុងនោះ ប្រមាណ ៣៥ភាគរយ នៃអ្នកចូលរួមស្ទង់មតិ បាននិយាយថាពួកគេកំពុងប្រើប្រាស់ទម្រង់ទូទាត់មួយនេះ។ ចំណាប់អារម្មណ៍ជាពិសេសលើប្រភេទកាតដែលមានផ្ទុកបច្ចេកវិទ្យា…
[ក្នុងស្រុក] យោងតាមរបាយការណ៌ពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២២ ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ប្រទេស ដែលក្នុងនោះ ប្រទេសចិន រួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០តោន ឬស្មើនឹង ៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន…
ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ ឌីជីថលឈានមុខគេ នៅថ្ងៃនេះបានប្រកាសអំពីវិធានការការពារសុវត្ថិភាពការទូទាត់ថ្មីក្នុងប្រទេសកម្ពុជា ដែលនឹងជួយប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ជួយការពារប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់ និងរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងអាជីវករ។ វិធានការសុវត្ថិភាពថ្មីនេះ គឺជាផ្នែកមួយនៃផែនទីសុវត្ថិភាពរបស់ក្រុមហ៊ុន Visa ដែលត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ប្រទេសកម្ពុជា ហើយត្រូវបានរចនាឡើងដើម្បីផ្តល់ការការពារកាន់តែប្រសើរឡើងសម្រាប់ប្រតិបត្តិការទូទាត់តាមរយៈអ៊ីនធើណេត និងតាមបណ្តាហាង។…
[អាជីវកម្មក្នុងស្រុក] ផាកកាហ្វេ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារ និងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្តដែលកំពុងរីកចំរើនក្នុងវិស័យទេសចរណ៍និងឧហ្សាហកម្មមួយនេះ។…
នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារឈានមុខគេនៅកម្ពុជា foodpanda បានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយ SUNRA និង MIKU ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអគ្គិសនីទំនើបធំមួយនៅកម្ពុជា។ កិច្ចសហការជាដៃគូនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់ការកាត់បន្ថយថ្លៃចំនាយរបស់ដៃគូដឹកជញ្ជូន ខណៈពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងខ្ពស់។ លើសពីនេះទៀត ដៃគូទាំងសង ខាងក៏មានចក្ខុវិស័យរួមគ្នា ក្នុងការចូលរួមចំនែកថែរក្សាបរិស្ថាន ដោយលើកទឹកចិត្តដល់ដៃគូដឹកជញ្ជូន foodpanda គ្រប់រូបគួរចាប់អារម្មណ៍…