[បរទេស] ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថាប្រទេសរុស្ស៊ី បានពិន័យក្រុមហ៊ុន Google ក្នុងចំនួនទឹកប្រាក់ប្រមាណជាង ៥ ម៉ឺនដុល្លារ សម្រាប់ការខកខានក្នុងការលុបនូវរូបភាពក្លែងក្លាយអំពីប្រតិបត្តិការពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមឃ្លាំមើលទំនាក់ទំនងរបស់រុស្ស៊ីបាននិយាយបញ្ជាក់ថានៅដើមខែនេះខ្លួននឹងកំពុងចាត់វិធានការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Google សម្រាប់ការផ្សព្វផ្សាយក្លែងក្លាយនៅលើ YouTube ហើយពីមុនបានព្រមានក្រុមហ៊ុនអាមេរិកថាខ្លួននឹងត្រូវផាកពិន័យ ប្រសិនបើមិនអនុវត្តតាម។ គួរជម្រាបផងដែរថាគិតមកត្រឹមពេលនេះប្រទេសរុស្ស៊ីបានចូលលុកលុយទៅលើប្រទេសអ៊ុយក្រែនរយៈពេលជាង…
Browsing: Google
ក្រុមហ៊ុនមេរបស់ Google គឺ Alphabet Inc បានខិតកាន់តែជិតក្នុងការចូលរួមជាមួយក្រុមហ៊ុន Apple និង Microsoft នៅក្នុងក្លឹបតម្លៃទីផ្សារ ២ទ្រីលានដុល្លារអាមេរិក ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនយក្សមួយនេះបានកើនឡើង ៨ ភាគរយកាលពីថ្ងៃពុធ ទី២ ខែកុម្ភៈ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសថៃ បានធ្វើសំណើចំនួន ១ ១៤៧ដង ទៅកាន់ Google ដើម្បីដកខ្លឹមសារមាតិកា ចាប់តាំងពីឆ្នាំ ២០១១ ដោយក្នុងនោះមាន ៩៥,២% ទាក់ទងនឹងការរិះគន់រដ្ឋាភិបាល ដែលជាអត្រាខ្ពស់បំផុតនៅលើពិភពលោក។
ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃពុធ ទី៨ ខែធ្នូ ថា ខ្លួននឹងផ្តល់ប្រាក់ Bonus បន្ថែមដល់បុគ្គលិករបស់ខ្លួននៅទូទាំងពិភពលោក នៅចុងឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយខាងលើ បានសម្រេចផ្អាកផែនការត្រលប់ទៅធ្វើការនៅការិយាល័យវិញ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសថា ខ្លួននឹងវិនិយោគលុយចំនួន ១ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង ៧៤០លានដុល្លារអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
ក្រុមហ៊ុន Alphabet បាននិយាយកាលពីថ្ងៃពុធ ទី៣ ខែវិច្ឆិកា ថា ខ្លួនគ្រោងនឹងបើកសេវាកម្ម Google News របស់ខ្លួនឡើងវិញនៅក្នុងប្រទេសអេស្ប៉ាញ នៅដើមឆ្នាំក្រោយ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តច្បាប់ថ្មី ដែលអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយធ្វើការចរចាដោយផ្ទាល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សខាងលើ។
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានរាយការណ៍ពីប្រាក់ចំណេញដែលកំពុងកើនឡើងខ្លាំង ខណៈអតិថិជនបានអាប់ដេតនូវឧបករណ៍ប្រើប្រាស់របស់ពួកគេឲ្យកាន់តែប្រសើរ និងស្វែងរកការផ្ទុកទិន្នន័យតាមរយៈ cloud storage ក្នុងអំឡុងពេលបិទខ្ទប់។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Google កំពុងត្រូវបានប្តឹងដោយរដ្ឋចំនួន ៣៧ របស់សហរដ្ឋអាមេរិក ទាក់ទងនឹងគោលការណ៍នៅលើហាងកម្មវិធី Google Play របស់ខ្លួន។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ត្រូវបានអាជ្ញាធរបារាំងពិន័យជាប្រាក់ចំនួន ២២០ លានផោន (១៨៩ លានដុល្លារ) ពីបទរំលោភអំណាចផ្សាយពាណិជ្ជកម្មរបស់ខ្លួន។
ក្រុមហ៊ុនមេរបស់ Google គឺ Alphabet បានមើលឃើញ ប្រាក់ចំណូលរបស់ខ្លួនកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ១ ឆ្នាំ២០២១ នេះ នៅពេលដែលមនុស្សភាគច្រើនកំពុងជាប់គាំងនៅក្នុងផ្ទះ ដោយសារតែរោគរាតត្បាតកូវីដ១៩ ហើយកាន់តែប្រើប្រាស់សេវាកម្មរបស់ខ្លួនច្រើនឡើងៗ។