Browsing: យានយន្ត

យោងតាមសារព័ត៌មាន Reuters បានបង្ហាញថាក្រុមហ៊ុន Tesla Inc បាន​ដំឡើង​តម្លៃ​រថយន្ត Model Y មួយ​ចំនួន​សម្រាប់​នៅលើទីផ្សារ​ប្រទេស​ចិន​។ តម្លៃនៅលើគេហទំព័រចិនរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ បានបង្ហាញថាតម្លៃសម្រាប់ម៉ូដែល Long Range នៃម៉ូដែល Y បានកើនឡើង ៥ភាគរយដល់ ៣៩៤ ៩០០យន់ ឬ…

[ទីផ្សារបរទេស] ក្រុមហ៊ុន Startup របស់ហូឡង់ឈ្មោះថា Lightyear បានបង្ហាញចេញរថយន្តអគ្គិសនីដែលមានបំពាក់​ផ្ទាំង​សូឡារនៅលើដំបូលរថយន្ត ដោយក្រុមហ៊ុនសន្យាថានឹងផលិតលក់លើទីផ្សារនៅក្នុងឆ្នាំនេះ ជាមួយការរំពឹងទុកលើការដឹកជញ្ជូន​នឹងចាប់ផ្ដើមខែដើមខែវិច្ឆិកា។ រថយន្តដែលមានឈ្មោះថា Lightyear 0 ដែលក្រុមហ៊ុនទើបបានបង្ហាញគឺមានបំពាក់ផ្ទាំងសូឡារទំហំ ៥ម៉ែត្រការ៉េនៅលើដំបូលរថយន្តដែលមានរាងកោង អាចឲ្យរថយន្តសាកភ្លើងបានគ្រប់ពេលវេលាពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុន​អះអាងថា​ នៅ​ប្រទេសដែលមានស្ថានភាពអំណោយផលលើពន្លឺថ្ងៃដូចជាប្រទេសព័រទុយហ្គាល់ រថយន្តនេះអាចផ្ដល់ចម្ងាយ​បើកបរ​បានដល់ ១១ ០០០គីឡូម៉ែត្រ ក្នុងមួយឆ្នាំ និងអាចផលិតថាមពលដែលបើកបរបានចម្ងាយ…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន Nio នឹង​ចាប់​ផ្តើម​ផលិត​កញ្ចប់​អាគុយ​វ៉ុល​ខ្ពស់ ដោយខ្លួនឯង ចាប់​ពី​ឆ្នាំ ២០២៤។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ បច្ចុប្បន្នមានបុគ្គលិកជាង ៤០០ នាក់ ដែលកំពុងធ្វើការលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាអាគុយ ហើយនឹងចាប់ផ្តើមផលិតកញ្ចប់អាគុយ ៨០០ វ៉ុល នៅពាក់កណ្តាលទី២ នៃឆ្នាំ ២០២៤។ ថ្លែងជាមួយអ្នកវិភាគកាលពីសប្តាហ៍មុន…

កំណើននៅក្នុងទីផ្សាររថយន្តថៃត្រូវបានគេរំពឹងថា នឹងរក្សាសន្ទុះរបស់ខ្លួនពេញមួយឆ្នាំ ដោយការលក់រថយន្តអគ្គិសនី ត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ១៥ ទៅ ២០% នៅឆ្នាំ២០២២ នេះ បើយោងតាមការប៉ាន់ស្មានចុងក្រោយពីអ្នករៀបចំពិព័រណ៍រថយន្តអន្តរជាតិថៃ Thailand International Motor Expo។ ជាមួយគ្នានេះដែរ ការលក់រថយន្តក្នុងស្រុកក្នុងអំឡុងពេល ៤ខែដំបូងនៃឆ្នាំ ២០២២ បានកើនឡើង…

[ទីផ្សារបរទេស] ខណៈដែល​គម្រោងការរថយន្តរបស់ក្រុមហ៊ុន Apple នៅមិនទាន់ច្បាស់លាស់ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ជប៉ុន Sony កំពុងតែឈាន​ដល់ការស្វែងរកជំនួយពីក្រុមហ៊ុន Honda ក្នុងការផលិតរថយន្តអគ្គិសនី។ Honda និង Sony បានប្រកាសអំពីផែនការរបស់ពួកគេក្នុងការបង្កើតក្រុមហ៊ុនរួមគ្នាដើម្បីផលិតរថយន្តអគ្គិសនី កាលពីខែ​មីនា។ ពេល​នេះ​ក្រុមហ៊ុនទាំងពីរបានយល់ស្របថា​ក្រុមហ៊ុនរួមគ្នានេះនឹងប្រសើរជាងប្រសិនបើជាក្រុមហ៊ុនមួយដែលឯករាជ្យ ដោយ​មិន​គួរស្ថិត​ក្រោម Sony ឬ Honda នោះឡើយ។…

[ទីផ្សារបរទេស] ទើបតែថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Lamborghini បានប្រកាសអំពី​សមិទ្ធផលដែល​អាចផលិត​រថយន្ត Urus បានចំនួន ១៥ ០០០គ្រឿង ហើយរយៈពេល ១១ខែ ក្រោយមក រថយន្ត SUV នេះបានកើនឡើងដល់ ២ម៉ឺនគ្រឿង។ រថយន្ត Urus…

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារទី៣១ ឧសភានេះថា ខ្លួននឹងកាត់បន្ថយពន្ធទិញពាក់កណ្តាលសម្រាប់រថយន្តម៉ាស៊ីនតូច ដើម្បីជំរុញការលក់រថយន្ត។ និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលនឹងកាត់បន្ថយពន្ធសម្រាប់រថយន្តដែលមានតម្លៃមិនលើសពី ៣០ម៉ឺនយន់ (៤៥ ០០០ដុល្លារ) និងមានម៉ាស៊ីនចំណុះ ២,០ លីត្រ ឬតូចជាងនេះមកត្រឹម ៥ភាគរយនៃតម្លៃ។ ការកាត់បន្ថយពន្ធនឹងត្រូវអនុវត្តសម្រាប់ការទិញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់ដំណាច់ឆ្នាំ។ វិធានការនេះគឺស្ថិតក្នុងចំណោមវិធានការជាបន្តបន្ទាប់…

[ទីផ្សារបរទេស] ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសអូស្ត្រាលីកំពុងតែមានការរីកចម្រើនខ្លាំង ដោយរយៈពេលបួនខែដំបូងនៃឆ្នាំ២០២២ មានរថយន្តសរុប ៧៦១៨គ្រឿង បានលក់ចេញលើទីផ្សារ ដែលមានកំណើនជាង ២០០% ធៀបនឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន។ ក្នុងនោះដែរ រថយន្តដែលលក់ចេញបានច្រើនជាងគេគឺ Tesla Model 3 ដែលលក់ចេញបានសរុប ៤៤៦៩គ្រឿង និងតាមពីក្រោយ​ដោយ Hyundai Kona Electric (៣៩៤គ្រឿង)…

កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមជាច្រើនមានការផ្ទុះនៃការចែកចាយ និងផ្សព្វផ្សាយពីរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសនោះគឺការបង្ហាញវត្តមានក្នុងកម្មវិធី Test Drive ខ្នាតធំនៅប្រទេសជិតខាងតែម្តង ទន្ទឹមជាមួយគ្នានេះដែរក៏មានមតិជាច្រើនបានបញ្ចេញលើការផ្សព្វផ្សាយនោះថាតើពេលណាទើបរថយន្តនេះមានវត្តមានក្នុងប្រទេសកម្ពុជា? សម្រាប់ចម្លើយនោះគឺដើម្បីឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំរបស់ប្រិយមិត្ត ដូច្នេះអតិថិជន និងប្រិយមិត្តគាំទ្រស្រឡាញ់រថយន្ត Ford Ranger អាចអញ្ជើញមកទស្សនារូបរាងពិត ក៏ដូចជាសាកសួរព័ត៌មាននៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford…

ក្រុមហ៊ុនផលិតរថយន្ត Stellantis គ្រោងនឹងវិនិយោគជាង ២,៥ពាន់លានដុល្លារក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Samsung SDI ដើម្បីបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងបង្អស់របស់សហរដ្ឋអាមេរិក។ កាលពីថ្ងៃអង្គារក្រុមហ៊ុនបានប្រកាសថារោងចក្រថ្មីនេះនឹងមានទីតាំងនៅ Kokomo រដ្ឋ Indiana ជាកន្លែងដែល Stellantis ​មានមូលដ្ឋានផ្គត់ផ្គង់ ដោយវាក៏មានទីតាំងនៅកណ្តាលនៃរោងចក្រដំឡើងរថយន្តជាច្រើនរបស់ខ្លួននៅ Midwest ។ Stellantis បាននិយាយថា កន្លែងថ្មីនេះនឹងផ្គត់ផ្គង់អាគុយ…