Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ញាក់សាច់! Honda ចេញម៉ូតូអគ្គិសនីថ្មីចំនួន ២ម៉ូឌែល តម្លៃខ្ទង់ ១ពាន់ដុល្លារ សាកម្តងជិះបាន ១០០គ.ម
    ព័ត៌មានថ្មីៗ

    ញាក់សាច់! Honda ចេញម៉ូតូអគ្គិសនីថ្មីចំនួន ២ម៉ូឌែល តម្លៃខ្ទង់ ១ពាន់ដុល្លារ សាកម្តងជិះបាន ១០០គ.ម

    November 29, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda Motorcycle & Scooter India (HMSI) បានប្រកាសដាក់បង្ហាញចេញនូវម៉ូតូអគ្គិសនី (EV) ចំនួន ២ម៉ូឌែល រួមមានម៉ូដែល ACTIVA e និង QC1 ។ក្នុងនោះ ក្រុមហ៊ុន Honda មិនទាន់ប្រកាសតម្លៃជាផ្លូវការសម្រាប់ ACTIVA e និង QC1 នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានអះអាងថាតម្លៃនឹងត្រូវបានបង្ហាញក្នុងអំឡុងពេលដាក់លក់នៅខែកុម្ភៈ ក្នុងឆ្នាំ២០២៥។ ទោះយ៉ាងណាក៏ដោយ ដោយសារការប្រកួតប្រជែងទីផ្សារ EV របស់ឥណ្ឌា តម្លៃស្មានសមរម្យសម្រាប់ ACTIVA e និង QC1 គឺប្រហែលមានតម្លៃលក់ចាប់ពី ១ ០០០ដុល្លារ ទៅ ១ ៥០០ដុល្លារ ។

    ចំពោះម៉ូតូអគ្គិសនីម៉ូឌែល ACTIVA e: របស់ក្រុមហ៊ុន Honda ត្រូវបានរចនាជាមួយរូបរាងទាន់សម័យសាកសមជាយានយន្តអគ្គិសនីដែលរចនាជាមួយចង្កៀងមុខ-ក្រោយ LED និងប្រើប្រាស់នូវយ៉ាន់កង់ស្ព័រ និងកៅអីស្បែកមានជម្រើសពណ៌ចំនួន២ រួមជាមួយអេក្រង់ TFT ទំហំ ៧ អ៊ីគ សម្រាប់ការភ្ជាប់ប្រព័ន្ធប្រតិបត្តិការ Honda RoadSync Duo ដែលគាំទ្រកាតភ្ជាប់ Bluetooth សម្រាប់ការហៅទូរសព្ទ និងបង្ហាញទីតាំង។ លើសពីនេះទៅទៀត ម៉ូតូអគ្គិសនីនេះ ទទួលបានជម្រើសពណ៌ Blue Pearl, White Pearl, Serenity Blue, Matt Foggy Silver Metallic និង Black Pearl ។

    ពាណិជ្ជកម្ម
    សម្រាប់ម៉ូតូអគ្គិសនីម៉ូឌែល ACTIVA e នេះផងដែលដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ៦គីឡូវ៉ាត់ និងកម្លាំងរមួល ២២ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ Honda Mobile Power Pack e ចំនួន ២ មានកម្លាំង ១,៥គីឡូវ៉ាត់ រៀងគ្នា អាចបើកបរបានចម្ងាយ ១០២គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមានរបៀបបើកបរ Econ, Standard និង Sport អាចជាន់ស្ទុះពី ០ ទៅ ៦០គ.ម/ម៉ោង ប្រើពេលខ្ទង់ ៧,៣វិនាទី និងមានល្បឿនអតិបរមា ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
    ចំណែកម៉ូតូអគ្គិសនីម៉ូឌែល QC1 វិញមានរចនាសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដែលមានការរចនាម៉ូដសាមញ្ញជាងម៉ូឌែល ACTIVA e និងងាយប្រើប្រាស់ជាងដែលបំពាក់ជាមួយអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ៥អ៊ីញ រួមជាមួយចង្កៀងមុខ-ក្រោយ LED និងគ្លប់កៅអីដែលអាចផ្ទុកទម្ងន់បានដល់ ២៦គីឡូក្រាម និងទទួលបានជម្រើសពណ៌ Serenity Blue, Misty White, Matt Foggy Silver Metallic, Black Pearl និង Blue Pearl ។
    សម្រាប់ម៉ូតូអគ្គិសនីម៉ូឌែល QC1 នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ១,៨គីឡូវ៉ាត់ និងកម្លាំងរមួល ៧៧ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ Honda Mobile Power Pack e ចំនួន ២ មានកម្លាំង ១,៥គីឡូវ៉ាត់ រៀងគ្នា អាចបើកបរបានចម្ងាយ ៨០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមានរបៀបបើកបរ Standard និង Eco អាចសាកបាន ១០០ភាគរយ ប្រើពេលខ្ទង់ ៦,៨ម៉ោង និងមានល្បឿនអតិបរមា ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕
    ប្រភពៈ FoneArena

    ACTIVA e Honda QC1
    Share. Facebook Telegram WhatsApp
    Previous Articleចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី REDMI K80 និង K80 Pro តម្លៃខ្ទង់ ៥០០ដុល្លារ ប្រើឈីប Snapdragon 8 Elite មានថ្មធំដល់ 6,550mAh
    Next Article ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី vivo S20 និង S20 Pro តម្លៃខ្ទង់ ៤០០ដុល្លារ ប្រើឈីប Dimensity 9300+ មានថ្មធំដល់ 6,500mAh

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.