[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានធ្វើការដាក់បង្ហាញចេញនូវរូបភាពរបស់រថយន្តអគ្គិសនីសុទ្ធ Wuling Hongguang Mini EV ជំនាន់ថ្មី ផ្តល់ជូនទាំងជម្រើសទ្វារ ៣ និងទ្វារ ៥ ទទួលបានការឌីស្សាញថ្មី ជាមួយតម្លៃលក់ក្រោម ៦ ៩០០ ដុល្លារ ហើយគ្រោងនឹងចេញលក់នៅក្នុងពេលឆាប់ៗនេះនៅក្នុងទីផ្សារប្រទេសចិន។
Wuling Hongguang Mini EV ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៣ ២៥៦ ម.ម ទទឹង ១ ៥១០ ម.ម កម្ពស់ ១ ៥៧៨ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ១៩០ ម.ម និងទទួលបានការរចនារូបរាងថ្មីជាមួយឌីស្សាញរាងមូលជាងមុន បំពាក់ទ្វារចំហៀងធំជាងមុន ចង្កៀងមុខ-ក្រោយប្រភេទ LED រាងត្រីកោណ ក៏ដូចជាថាសកង់ថ្មី និងទ្វារដៃប្រភេទ Flush-door handles ។
ចំពោះនៅខាងក្នុងវិញ គឺទទួលបានការអាប់ឌែតថ្មីទៅលើអេក្រង់កម្សាន្ត និងអេក្រង់បង្ហាញព៌ត័មានឌីជីថលធំជាងមុន ក៏ដូចជាបំពាក់ជាមួយសម្ភារៈមានគុណភាពល្អៗជាងមុនបន្តិចបើធៀបនឹងជំនាន់មុន៕