កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OPPO បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវថេប្លេតសេរ៊ីថ្មី OPPO Pad 3 ជាមួយតម្លៃលក់ខ្ទង់ ២៨៩ ដុល្លារ ដល់ ៤២៧ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ថេប្លេត OPPO Pad 3 ទទួលបានអេក្រង់ LCD ទំហំ ១១,៦១ អ៊ីញ 144Hz មានកម្រិតបង្ហាញ 2.8K (2800 x 2000 pixels) និងកម្រិតពន្លឺ 700 nits ដំណើរការដោយបន្ទះឈីប MediaTek Dimensity 8350 ទំហំ 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ ColorOS 15 និងទទួលបាន RAM ទំហំ 8GB / 12GB និងអង្គផ្ទុក 128GB / 256GB / 512GB ។
បើនិយាយពីផ្នែកកាមេរ៉ាវិញ ថេប្លេត OPPO Pad 3 ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 8MP មាន LED flash ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 8MP ។ ក្នុងនោះថេប្លេតនេះ ទទួលបានបាសសម្លេងចំនួន ៦ចំនុច រន្ធ USB Type-C Audio និងគាំទ្រការតភ្ជាប់ Wi-Fi 6, Bluetooth 5.4, USB Type-C, 5G និង NFC ។ ចំពោះផ្នែកថាមពលថ្ម ថេប្លេត OPPO Pad 3 ទទួលបានកញ្ជប់ថ្មទំហំ 9,510mAh គាំទ្រការសាកតាមខ្សែ 67W ។
គួរឲដឹងថា ថេប្លេត OPPO Pad 3 ទទួលបានជម្រើសពណ៌ Star Track Bright Silver, Sunset Purple និង Night Blue និងមានការរចនាកម្រាស់ ៦,២៩ ម.ម និងទម្ងន់ ៥៣៣ ក្រាម។ លើសពីនេះទៅទៀត ថេប្លេត OPPO Pad 3 ក៏ទទួលបានប៊ិកចំនួន១ ចេញពីប្រអប់ផងដែរ៕