កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ HUAWEI បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃបត់អេក្រង់សេរ៊ីថ្មី HUAWEI Mate X6 ជាមួយតម្លៃលក់ចាប់ពី ១ ៧៩៥ ដុល្លារ ដល់ ២ ២០៩ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ទូរស័ព្ទដៃ HUAWEI Mate X6 ទទួលបានអេក្រង់ខាងក្រៅកោងប្រភេទ 3D quad-curved OLED LTPO ទំហំ ៦,៤៥ អ៊ីញ 120Hz មានកម្រិតបង្ហាញ 2440 × 1080 pixels និងកម្រិតពន្លឺ 2,500 nits ចំណែកអេក្រង់ខាងក្នុងវិញ ទទួលបានអេក្រង់ប្រភេទ OLED LTPO ទំហំ ៧,៩៣ អ៊ីញ 120Hz មានកម្រិតបង្ហាញ 2440 × 2240 pixels និងកម្រិតពន្លឺ 1,800 nits ដំណើរការដោយបន្ទះឈីប Kirin 5G និងប្រព័ន្ធប្រតិបត្តិការ HarmonyOS Next ព្រមទាំងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB / 1TB និងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅផ្នែកចំហៀងបាន។
ចំណែកផ្នែកថាមពលវិញ HUAWEI Mate X6 ទទួលបានកញ្ជប់ថាមពលថ្មទំហំ 5,110mAh / 5,200mAh ( ម៉ូឌែល Collector’s Edition) គាំទ្រការសាកថ្ម 66W តាមខ្សែ និង 50W ឥតខ្សែ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ HUAWEI Mate X6 មានភ្ជាប់មកជាមួយមុខងារការពារជម្រាបទឹក និងធូលីកម្រិត IPX8 ព្រមទាំងគាំទ្រការតភ្ជាប់ 5G, Wi-Fi 6, Bluetooth 5.2 LE, GPS, NFC និងរន្ធ USB 3.1 Type-C ។
ក្នុងនោះ ទូរស័ព្ទដៃនេះ ត្រូវបានប្រើប្រាស់នូវស្ថាបត្យកម្ម basalt architecture ដែលមានសមត្ថភាពខ្លាំងជាងមុន និងបំពាក់ដោយកញ្ចក់ Kunlun tempered ជំនាន់ទី ២ និងគាំទ្របណ្តាញទំនាក់ទំនងផ្កាយរណប។
ចំពោះការរចនារបស់ទូរស័ព្ទដៃ HUAWEI Mate X6 មានសភាពស្តើងដែលមានកម្រាស់ត្រឹមតែ ៤,៦ មីលីម៉ែត្រ ពេលលាតអេក្រង់ និង ៩,៨៥ មីលីម៉ែត្រ ពេលបត់អេក្រង់ រួមជាមួយទម្ងន់ត្រឹមតែ ២៣៩ ក្រាម ប៉ុណ្ណោះ និងទទួលបាននូវជម្រើសពណ៌ Obsidian Black, Cosmic Red, Deep Sea Blue, Nebula White និង Nebula Gray៕