Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ញាក់សាច់! Mahindra ចេញឡាន EV ថ្មីចំនួន ២ម៉ូឌែល តម្លៃខ្ទង់ ២មុឺនដុល្លារជាង ជិះបាន ៥៥០គ.ម ឯការឌីស្សាញ និង Option អេមកប់ៗ
    ព័ត៌មានថ្មីៗ

    ញាក់សាច់! Mahindra ចេញឡាន EV ថ្មីចំនួន ២ម៉ូឌែល តម្លៃខ្ទង់ ២មុឺនដុល្លារជាង ជិះបាន ៥៥០គ.ម ឯការឌីស្សាញ និង Option អេមកប់ៗ

    November 28, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mahindra បានធ្វើការប្រកាសដាក់ចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធសេរ៊ីថ្មីចំនួន​ ២ម៉ូឌែល រួមមាន Mahindra BE 6e និង Mahindra XEV 9e ប្រភេទ coupe-SUV ជាមួយតម្លៃលក់ចាប់ពី ២២ ៤០០ ដុល្លារ សម្រាប់ម៉ូឌែល BE 6e និង ២៥ ៩០០ ដុល្លារ នៅទីផ្សារប្រទេសឥណ្ឌា ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងដើមឆ្នាំ២០២៥ ខាងមុខនេះ។

    ពាណិជ្ជកម្ម

    រថយន្តអគ្គិសនី Mahindra BE 6e មានប្រវែងតួខ្លួនសរុប ៤ ៣៧១ ម.ម ទទឹង ១ ៩០៧ ម.ម កម្ពស់ ១ ៦២៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម ចំណែក XEV 9e វិញ មានប្រវែងតួខ្លួនសរុប ៤ ៧៩០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៦៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម និងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង INGLO electric architecture ដំណើរការដោយជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD ចំនួន២ ដូចគ្នាអាចផលិតកម្លាំងបាន ២២៨ និង ២៨២ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៥៩ និង ៧៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣៣ និង ៥៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការប្រើឆ្នាំងសាកថ្មល្បឿនល្បឿន ១៧៥ គីឡូវ៉ាត់ អាចសាកពី ២០% ដល់ ៨០% ប្រើរយៈពេល ២០នាទីប៉ុណ្ណោះ និងអាចរត់ពី ០ ទៅ ១០០ គ.ម/ម៉ោង ប្រើពេលខ្ទង ៦,៨វិនាទី។

    សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានការរចនាជារូបរាងជ្រុងៗ បំពាក់ជាមួយប៉ាណាបិទជិតដើម្បីសម្គាល់ជាប្រភេទរថយន្តអគ្គិសនីសុទ្ធ ចង្កៀងមុខ-ក្រោយ LED រាងអក្សរ C (BE 6e) និងចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង (XEV 9e) ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៊ីញ រចនាថ្មី និងដៃទ្វារប្រភេទអគ្គិសនី។

    ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ អេក្រង់ Heads Up Display អេក្រង់កម្សាន្តសម្រាប់អ្នកដំណើរផ្នែកខាងក្រោយចំនួន២ ក៏ដូចជាភ្លើង​បំភ្លឺ​ជុំវិញនៅលើ​កុងសូល​ កៅអី​ស្ព័រ និងអេក្រង់ទំហំ ១២,៣អ៊ីញ ចំនួន​៣ ជាប្រភេទអេក្រង់ភ្លោះ ដំបូលកញ្ជក់ Panoramic សម្ភារៈពិសេសៗ និងប្រព័ន្ធសំឡេង Harman Kardon Speaker ចំនួន ១៦គ្រាប់ សម្រាប់ម៉ូឌែល XEV 9e ដែលអេក្រង់ទាំងអស់នេះដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Mahindra Artificial Intelligence Architecture រួមជាមួយបន្ទះឈីប Qualcomm Snapdragon 8295 និង Adreno GPU ជំនាន់ទី៦ និងមានភ្ជាប់មកជាមួយពោងសុវត្ថិភាពចំនួន ៧ចំនុច ប្រព័ន្ធ ADAS កម្រិត ២ មានដូចជា កាមេរ៉ា ៣៦០ដឺក្រេ មុខងារ blind-spot monitoring និងមុខងារ remote parking ជាដើម៕

    ប្រភពៈ Carscoops

    Mahindra Mahindra BE 6e Mahindra XEV 9e
    Share. Facebook Telegram WhatsApp
    Previous ArticleHuawei ចេញឡាន EV ថ្មី ប្រជែងជាមួយ Rolls-Royce តម្លៃខ្ទង់ ១៤មុឺនដុល្លារ ឌីស្សាញអេមអស់ទាស់
    Next Article ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី REDMI K80 និង K80 Pro តម្លៃខ្ទង់ ៥០០ដុល្លារ ប្រើឈីប Snapdragon 8 Elite មានថ្មធំដល់ 6,550mAh

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.