[ទីផ្សារបរទេស] មានរថយន្តអគ្គិសនីថ្មីជាង ៣០ម៉ឺនគ្រឿង បានលក់ចេញលើទីផ្សារអាមេរិក នៅក្នុងត្រីមាសទីបី នៃឆ្នាំ២០២៣ ជាការកើនឡើង ៤៩,៨% ធៀបនឹងត្រីមាសទីបី នៃឆ្នាំ២០២២ ហើយស្មើនឹង ៧,៩% នៃចំនួនលក់សរុបក្នុងឧស្សាហកម្មយានយន្ត។ ទិន្នន័យចេញផ្សាយដោយ Kelley Blue Book បង្ហាញដែរថា ចំនួនលក់នេះមានការកើនឡើងធៀបនឹងចំនួនលក់ ២៩៨ ០៣៩គ្រឿង…
Browsing: យានយន្ត
[ទីផ្សារបរទេស] Rolls-Royce Ghost Ekleipsis គឺជារថយន្តម៉ូដែលពិសេសដ៏ថ្មីសន្លាងមួយរបស់ Rolls-Royce ដោយរថយន្តនេះទទួលបានគំនិតឌីហ្សាញចេញពីបាតុភូតសូរ្យគ្រាស ជាបាតុភូតមួយដែលកម្រកើតមាន។ Rolls-Royce Ghost Ekleipsis ដែលមានឈ្មោះពេញថា Rolls-Royce Black Badge Ghost Ékleipsis Private Collection មានផលិតត្រឹមតែ២៥គ្រឿងប៉ុណ្ណោះក្នុងលោក ហើយគ្រប់គ្រឿងទាំងអស់សុទ្ធតែមានអតិថិជនបានកុម្ម៉ង់ទិញរួចរាល់ផងដែរ។…
ថ្មីៗនេះ MG Cambodia បានបង្ហាញពីការតេស្តសាកល្បងនៃការបើកបរផ្លូវឆ្ងាយជាមួយរថយន្តអគ្គិសនីស៊េរីថ្មីរបស់ពួកគេ។ MG Marvel R គឺជារថយន្តSUVប្រណិតដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនិងមានសមត្ថភាពអាចបើកបរបានរយៈចម្ងាយ ៤០២Km ដែលជាលក្ខណៈពិសេសបញ្ផាក់ដោយក្រុមហ៊ុនMG។ ម្យ៉ាងវិញទៀត អ្នកធ្វើបទបង្ហាញរថយន្ត និងអ្នកបើកតេស្តសាកល្បងនៅប៉ែកអឺរ៉ុបបានសាកល្បងប្រសិទ្ធភាពនៃការបើកបររថយន្ត MG Marvel R នៅលើផ្លូវ highway (Autobahn) ក្នុងប្រទេសអាឡឺម៉ងហើយបានរកឃើញថា…
[ទីផ្សារបរទេស] ក្រោយពីបានប្រកាសចេញតម្លៃពេញសម្រាប់រថយន្តអគ្គិសនី SUV កៅអីបីជួរម៉ូដែល EV9 រួចមក ពេលនេះ Kia ប្រចាំនៅអាមេរិក បានបង្ហាញអំពីរយៈចម្ងាយបើកបរប៉ាន់ស្មាននៃរថយន្ត ជាតួលេខដែលមានអតិថិជនរំពឹងចង់ដឹង។ Kia បាននិយាយថារយៈចម្ងាយបើកបរនេះគឺខ្ពស់ជាងការប៉ាន់ស្មានកន្លងមកសម្រាប់រថយន្ត EV9 ទាំង៥ប្រភេទដែលនឹងមានលក់លើទីផ្សារ។ ក្នុងនោះ Kia EV9 Light Long…
[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ BMW Group បានរាយការណ៍ពីការកើនឡើងគួរឲ្យកត់សម្គាល់មៃការលក់រថយន្តអគ្គិសនីទូទាំងសកលលោកនៅក្នុងត្រីមាសទីបី ឆ្នាំ២០២៣។ នៅក្នុងអំឡុងត្រីមាសទីបីម៉ាក BMW រួមជាមួយ Mini អាចលក់រថយន្តអគ្គិសនីបាន ៩៣ ៩៣១គ្រឿង ជាការកើនឡើង ៧៩,៦% ធៀបនឹងត្រីមាសទីបីនៃឆ្នាំ២០២៣។ យ៉ាងណាមិញ ម៉ាក BMW តែឯង អាចលក់រថយន្តអគ្គិសនីបាន…
អ្នកបើកបររថយន្តមួយចំនួន ច្រើនតែបើកទ្វារឡានហើយបញ្ឆេះម៉ាស៊ីនចេញដំណើរតែម្តង ដោយមិនបានត្រួតពិនិត្យរថយន្តឲ្យគ្រប់ជ្រុងជ្រោយជាមុនឡើយ។ បើតាមការលើកឡើងរបស់អ្នកជំនាញ មុនចេញដំណើរ អ្នកបើកបរទាំងអស់ត្រូវធ្វើរឿងសាមញ្ញៗមួយចំនួន។ ១. ពិនិត្យមើលកង់ និងជុំវិញរថយន្ត ៖ ធ្វើបែបនេះគឺដើម្បីឱ្យអ្នកបើកបរដឹងថា តើខ្ចៅបាឡុងកង់ទាំងអស់គ្រប់និងមិនធូរ ហើយកង់មានធូរឬបញ្ហាត្រង់ណាខ្លះ។ ម្យ៉ាងទៀតក៏អាចឱ្យអ្នកបើកបរដឹងថា តើមានវត្ថុឬអ្វីមួយនៅក្បែរឡានដែរឬអត់ ដើម្បីកុំឱ្យមានបញ្ហាពេលបើកចេញដំណើរ។ ២. សារ៉េកញ្ចក់ឆ្វេងស្តាំ មុខក្រោយ ៖…
[ទីផ្សារបរទេស] រថយន្ត Volkswagen Up បានបញ្ឈប់ការលក់នៅចក្រភពអង់គ្លេស រយៈពេល១២ឆ្នាំក្រោយពីរថយន្តនេះបានចេញលក់ ដោយក្រុមហ៊ុន Volkswagen នឹងបញ្ឈប់ការផលិតរថយន្តបើកក្នុងក្រុងមួយម៉ូដែលនេះនៅត្រឹមចុងឆ្នាំ២០២៣នេះ។ រថយន្ត Up បានចេញលក់ដំបូងក្នុងឆ្នាំ២០១១ ក្នុងនាមជាអ្នកជំនួសរថយន្ត Volkswagen Fox ហើយវាគឺជារថយន្តដ៏ធូរថ្លៃមួយដែលលក់លើទីផ្សារ ដោយដើមឡើយមានតម្លៃ ៨២៥៦ផោន និងចុងក្រោយគឺបានឡើងថ្លៃជាង ១៥០០០ផោន។ រថយន្ត Up…
[ទីផ្សារបរទេស] ផ្អែកតាមការចុះផ្សាយនានា បានឲ្យដឹងថារថយន្ត Tesla Cybertruck ដំបូងគេដែលត្រូវបានដាក់លក់ដេញថ្លៃ អាចទទួលបានតម្លៃខ្ទង់ ៤ម៉ឺនដុល្លារ។ ការលក់ដេញថ្លៃនេះរៀបចំឡើងដោយជាផ្នែកមួយនៃកម្មវិធីជូបជុំប្រចាំឆ្នាំលើកទី២៩ របស់សារមន្ទីរ Petersen Museum ដោយអ្នកឈ្នះការដេញថ្លៃ ទទួលបានសិទ្ធិក្លាយជាម្ចាស់រថយន្ត Cybertruck ដំបូងគេ ប៉ុន្តែព័ត៌មានលម្អិតអំពីរថយន្តនៅមានស្ដួចស្ដើងនៅឡើយ។ គួរដឹងថាពិធីជួបជុំនេះ គឺជាពិធីជួបជុំដ៏ថ្លៃមួយ ដោយគ្រាន់តែសំបុត្រចូលរួមគឺមានតម្លៃ…
[ទីផ្សារបរទេស] រថយន្ត Tesla Model 3 និង Model Y ដែលជារថយន្តអគ្គិសនីលក់ដាច់បំផុតមួយទូទាំងសកលលោក ពេលនេះគឺមានតម្លៃទាបជាងតម្លៃជាមធ្យមនៃរថយន្តដែលលក់នៅសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍របស់ Bloomberg។ Bloomberg បានរាយការណ៍ថា សង្គ្រាមនៃតម្លៃរបស់ Tesla នាពេលបច្ចុប្បន្ននេះ ធ្វើឲ្យ Tesla បាត់បង់ចំណូល…
ក្នុងរថយន្តទំនើបភាគច្រើនគឺមានមុខងារមួយហៅថា Cruise Control ដែលងាយស្រួលប្រើបំផុត ដោយវាមានទីតាំងស្ថិតនៅម្តុំដៃចង្កូត គ្រាន់តែខុសរូបរាងគ្នាទៅតាមប្រភេទរថយន្ត ដោយខ្លះជាកុងតាក់កាច់ចុះឡើង និងខ្លះជាប៊ូតុងចុច។ មុខងារនេះវាបានផ្តល់ប្រយោជន៍យ៉ាងច្រើនជាជំនួយដល់ការបើកបររបស់លោកអ្នក រួមមានដូចជា៖ ១. សន្សំសំចៃនៃការប្រើប្រាស់សាំង៖ ពេលបើកមុខងារ Cruise Control អ្នកមិនចាំបាច់ត្រូវជាន់ហ្គែរបន្ថែមល្បឿននោះទេ ដោយមុខងារនេះគឺវាជួយមិនឱ្យរថយន្តថយល្បឿនវិញឡើយ។ ដូច្នេះវាក៏មិនស៊ីសាំងដូចការជាន់ហ្គែរនោះដែរ។ ២. មិនចុកជើង…