Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Huawei បញ្ជេញរថយន្តថ្មីប្រើបច្ចេកវិទ្យាចុងក្រោងបំផុតរបស់ខ្លួន ជិះ ១០០គីឡូម៉ែត្រ សុីប្រេង ០,៥លីត្រ ប៉ុណ្ណោះ!
    ព័ត៌មានថ្មីៗ

    Huawei បញ្ជេញរថយន្តថ្មីប្រើបច្ចេកវិទ្យាចុងក្រោងបំផុតរបស់ខ្លួន ជិះ ១០០គីឡូម៉ែត្រ សុីប្រេង ០,៥លីត្រ ប៉ុណ្ណោះ!

    January 15, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ប្រទេសចិន (Chinese MIIT) បានធ្វើការដាក់បង្ហាញចេញនូវរូបភាពផ្លូវការរបស់់រថយន្ត ម៉ូឌែលថ្មីគឺ Huawei Aito M8 ប្រភេទ EREV នៅក្នុងទីផ្សារប្រទេសចិន ផ្តល់ជូនជម្រើសចម្ងាយបើកបរចំនួន៣ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ គ្រោងនឹងប្រកាសចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ។

    ពាណិជ្ជកម្ម

    Huawei Aito M8 ប្រភេទ EREV នឹងដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៥៨សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២២១ និង ៣០៤ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៦ និង ៥២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦១, ២៣៥ និង ២៤០ គីឡូម៉ែត្រ ដោយថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ០,៥ និង ០,៨ លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ និងមាន top speed ២០០គ.ម/ម៉ោង។

    រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១៩០ ម.ម ទទឹង ១ ៩៩៩ ម.ម កម្ពស់ ១ ៧៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១០៥ ម.ម និងបានភ្ជាប់មកជាមួយខ្លួនឌីស្សាញបែបស្ព័រស្រដៀងគ្នាទៅនឹងត្រកូល Aito ទាំងអស់ ជាមួយប៉ាណាបិទជិត ចង្កៀងមុខ (ប្រភេទ xPixel )-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រ៉ាដាលើដំបូល ទ្វារដៃប្រភេទ semi-hidden door handles ព្រមទាំងថាសកង់ស្ព័រទំហំធំជាដើម។

    ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការរចនាប្រព័ន្ធកាប៊ីនឆ្លាតវៃ Huawei Harmony Smart Cockpit ដោយរួមបញ្ជូលនូវអេក្រង់ចំនួន៣ ស្រដៀងទៅនឹង Aito M9 អាចអង្គុយបាន ៥ ឬ ៦ នាក់ រួមទាំងអ្នកបើកបរផងដែរ។ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធបើកបរកម្រិតខ្ពស់ ADAS 3.0 ផងដែរ៕

    ប្រភពៈ CarNewsChina

    Huawei Huawei Aito M8
    Share. Facebook Telegram WhatsApp
    Previous ArticlePOCO F7 Pro និង POCO F7 Ultra ត្រូវបានគេប្រទះឃើញនៅលើបញ្ជីទូរគមនាគមន៍របស់ប្រទេសឥណ្ឌូណេស៊ី អាចនឹងចេញនៅក្នុងពេលឆាប់ៗនេះ!
    Next Article ការនាំចេញស្មាតហ្វូននៅទូទាំងពិភពលោកមានការកើនឡើង 6.4% នៅក្នុងឆ្នាំ 2024!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.