Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»POCO F7 Pro និង POCO F7 Ultra ត្រូវបានគេប្រទះឃើញនៅលើបញ្ជីទូរគមនាគមន៍របស់ប្រទេសឥណ្ឌូណេស៊ី អាចនឹងចេញនៅក្នុងពេលឆាប់ៗនេះ!
    ព័ត៌មានថ្មីៗ

    POCO F7 Pro និង POCO F7 Ultra ត្រូវបានគេប្រទះឃើញនៅលើបញ្ជីទូរគមនាគមន៍របស់ប្រទេសឥណ្ឌូណេស៊ី អាចនឹងចេញនៅក្នុងពេលឆាប់ៗនេះ!

    January 14, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតស្មាតហ្វូន POCO ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការអភិវឌ្ឍន៍ស្មាតហ្វូន POCO F7 Series ចំនួន ២ម៉ូឌែលសម្រាប់ទីផ្សារពិភពលោក ដែលក្នុងនោះរួមមាន POCO F7 Pro និង POCO F7 Ultra នេះបើយោងតាមគេហទំព័រទូរគមនាគមន៍របស់ប្រទេសឥណ្ឌូនេស៊ី។

    គួរបញ្ជាក់ថា គេហទំព័រទូរគមនាគមន៍ឥណ្ឌូនេស៊ីបានចុះបញ្ជីស្មាតហ្វូន POCO ថ្មីចំនួន២ ម៉ូឌែល មានលេខម៉ូដែល 24117RK2CG និង 24122RKC7G ។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះ បើយោងតាមពាក្យចចាមអារ៉ាមនៅលើគេហទំព័រនេះបានបង្ហាញថា POCO F7 Pro និង POCO F7 Ultra អាចជាកំណែកែប្រែឈ្មោះថ្មីរបស់ Redmi K80 និង Redmi K80 Pro តែប៉ុណ្ណោះ ដោយ F7 Pro ត្រូវបានគេរំពឹងថានឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 មានកាមេរ៉ាគោល 50MP, កាមេរ៉ា ultrawide 8MP និងកាមេរ៉ា selfie 20MP ។

    ខណៈស្មាតហ្វូននេះ ក៏ទំនងជាមានថាមពលថ្ម 6,550mAh ជាមួយនឹងបច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 90W ផងដែរ និងគាំទ្រការតភ្ជាប់ 5G, Bluetooth, Wi-Fi និង NFC។ លើសពីនេះ ទាំង Pro និង Ultra នឹងទទួលបាននូវអេក្រង់ OLED ទំហំ ៦,៦៧ អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 2K 120Hz ។

    ផ្ទុយទៅវិញ POCO F7 Ultra នឹងភ្ជាប់មកជាមួយ Qualcomm Snapdragon 8 Elite រួមជាមួយនឹង HyperOS 2.0 ផ្អែកលើ Android 15។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាគោលទំហំ 50MP, កាមេរ៉ា Ultrawide 32MP, លេន telephoto 50MP គាំទ្រការថត 2.5x Optical zoom និងកាមេរ៉ា Selfie 20MP ។ ខណៈថាមពលថ្មគឺតូចជាង F7 Pro ត្រឹមតែ 6,000mAh ប៉ុណ្ណោះ ជាមួយនឹងកម្លាំងសាកល្បឿនលឿន 120W ។

    គួរឲដឹងថា ព័ត៌មានលម្អិតបន្ថែមទៀតនៃស្មាតហ្វូន POCO F7 Pro និង POCO F7 Ultra ត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញជាផ្លូវការនៅពេលដែលការចេញលក់ខិតជិតមកដល់៕

    ប្រភពៈ MySmartPrice

    Poco POCO F7 Series
    Share. Facebook Telegram WhatsApp
    Previous ArticleApple ថា នាឡិកាដៃ Watch SE 2025 នឹងមានការរចនាថ្មី ខណៈ Series 11 និង Ultra 3 នឹងទទួលបានមុខងារថ្មីៗ!
    Next Article Huawei បញ្ជេញរថយន្តថ្មីប្រើបច្ចេកវិទ្យាចុងក្រោងបំផុតរបស់ខ្លួន ជិះ ១០០គីឡូម៉ែត្រ សុីប្រេង ០,៥លីត្រ ប៉ុណ្ណោះ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.