Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Apple ថា នាឡិកាដៃ Watch SE 2025 នឹងមានការរចនាថ្មី ខណៈ Series 11 និង Ultra 3 នឹងទទួលបានមុខងារថ្មីៗ!
    ព័ត៌មានថ្មីៗ

    Apple ថា នាឡិកាដៃ Watch SE 2025 នឹងមានការរចនាថ្មី ខណៈ Series 11 និង Ultra 3 នឹងទទួលបានមុខងារថ្មីៗ!

    January 14, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ឆ្នាំ ២០២៥ នេះ នឹងក្លាយជាឆ្នាំដ៏ធំមួយសម្រាប់ឧបករណ៍ Apple SE ខណៈថ្មីៗនេះ ក្រុមហ៊ុន Apple ត្រូវបានរាយការណ៏ថា កំពុងធ្វើការលើ Apple Watch SE បន្ទាប់ផងដែរ ដែលវានឹងមកជាមួយនឹងរូបរាងថ្មី ផលិតពី​តួ​​ប្លាស្ទិក​ដើម្បី​រក្សា​តម្លៃ​លក់ទាប។ ជាមួយគ្នានេះ Apple Watch SE ថ្មី ក៏អាចចេញមកជាមួយនឹងពណ៌ចម្រុះថ្មីៗផងដែរ ដើម្បីធ្វើឲ្យកាន់តែមានការចាប់អារម្មណ៍។

    ពាណិជ្ជកម្ម

    ម្យ៉ាងវិញទៀត ចំពោះ Apple Watch SE 2025 នឹងមកជាមួយនឹងការរចនាថ្មី ដែលមានលក្ខណៈសម្បត្តិប្រសើរជាងមុន រួមជាមួយការកែលម្អបច្ចេកវិទ្យាក្នុងការត្រួតពិនិត្យសុខភាពសម័យថ្មីផងដែរ។

    បន្ថែមលើនេះ Apple Watch Series 11 និង Ultra 3 នឹងផ្ដោតលើការប្រើបច្ចេកវិទ្យាថ្មីៗ ដូចជា ការតភ្ជាប់ផ្កាយរណប និង 5G RedCap ក៏ដូចជាមុខងារវាស់សម្ពាធឈាមកម្រិតខ្ពស់ថ្មីសម្រាប់ជួយរំលឹកអំពីស្ថានភាពសុខភាពរបស់អ្នកប្រើប្រាស់។ និងចុងក្រោយ កាស AirPods ថ្មី ក៏នឹងមកជាមួយមុខងារផ្តោតលើសុខភាព ដូចជាការត្រួតពិនិត្យចង្វាក់បេះដូង និងកម្មវិធី AI ថ្មីៗសម្រាប់តាមដានសុខភាពផងដែរ៕

    ប្រភពៈ GSMArena

    Apple Apple Watch SE Apple Watch Series 11
    Share. Facebook Telegram WhatsApp
    Previous ArticleSamsung អាចនឹងបញ្ចេញស្មាតហ្វូនបត់អេក្រង់ ៣តង់របស់ខ្លួន ដើម្បីប្រជែងនឹង Huawei Mate XT នៅក្នុងឆមាសទី២ ក្នុងឆ្នាំនេះ!
    Next Article POCO F7 Pro និង POCO F7 Ultra ត្រូវបានគេប្រទះឃើញនៅលើបញ្ជីទូរគមនាគមន៍របស់ប្រទេសឥណ្ឌូណេស៊ី អាចនឹងចេញនៅក្នុងពេលឆាប់ៗនេះ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.