ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៏ថា កំពុងធ្វើការលើស្មាតហ្វូនបត់អេក្រង់ ៣តង់របស់ខ្លួន ដើម្បីប្រជែងនឹង Huawei Mate XT ហើយអាចនឹងបញ្ចេញនៅក្នុងឆមាសទី២ ក្នុងឆ្នាំនេះ ជាមួយនឹងផលិតកម្មចំនួនតិចជាង ៣០០ ០០០ គ្រឿង ប៉ុណ្ណោះ ពោលគឺពួកគេចង់ធ្វើទីផ្សារគោលដៅសម្រាប់ផលិតកម្មទ្រង់ទ្រាយធំនៅក្នុងឆ្នាំក្រោយ។
ជាមួយគ្នានេះ ចំពោះការផលិតស្មាតហ្វូនបត់អេក្រង់ ៣តង់នេះ ក៏ត្រូវបានអះអាងថា នឹងសហការណ៏ជាមួយក្រុមហ៊ុនដទៃផងដែរដែលស្មាតហ្វូនមួយនេះអាចនឹងមានទំហំអេក្រង់ត្រឹមតែ ១០អ៊ីញ ប៉ុណ្ណោះ នៅពេលដែលលាតពេញ ប៉ុន្តែការរចនាមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ របាយការណ៍នេះបានអះអាងថា ការលក់ Galaxy Z Fold SE របស់ Samsung ក្នុងឆ្នាំនេះ គឺមានតិចជាង ១០០ ០០០ គ្រឿង មកទល់ពេលនេះ។ ខណៈ Samsung ក៏មានពាក្យចចាមអារ៉ាមថានឹងកំពុងអភិវឌ្ឍ Galaxy Z Flip FE សម្រាប់ឆ្នាំនេះផងដែរ។
គួរឲដឹងថា ក្រុមហ៊ុន Samsung រំពឹងថាពួកគេនឹងលក់ស្មាតហ្វូនបត់អេក្រង់បានប្រហែល ៧ លានគ្រឿងនៅឆ្នាំនេះ ដែលក្នុងនោះ ៣ លានគ្រឿង គឺ Flip7, ២ លានគ្រឿង គឺ Fold7, ៩០០ ០០០ គ្រឿង គឺ Flip FE និង ៣០០ ០០០ គឺ Samsung tri-fold ឫក៏ស្មាតហ្វូនបត់អេក្រង់ ៣តង់ ដែលគ្រោងនឹងចេញនៅក្នុងឆ្នាំនេះ៕