ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី REDMI Note 14 និង Note 14 Pro សម្រាប់ទីផ្សារសកល ជាមួយតម្លៃលក់ចាប់ពី ១៩៩ ដុល្លារ និង ២៩៩ដុល្លារ (Pro) បន្ទាប់ពីណែនាំម៉ូដែល 5G នៅក្នុងប្រទេសឥណ្ឌានាពេលថ្មីៗនេះ។
សម្រាប់ផ្នែកកាមេរ៉ាវិញ ទូរស័ព្ទដៃ Redmi Note 14 Pro ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 200MP បូករួមជាមួយលេន Ultra-Wide ទំហំ 8MP និងលេន Macro ទំហំ 2MP ចំណែក Note 14 វិញ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 108MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន depth និង Macro ទំហំ 2MP ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 32MP (Pro) និង 20MP ។
ចំណែកផ្នែកថាមពលថ្មទូរស័ព្ទដៃ REDMI Note 14 និង Note 14 Pro ទទួលបានថ្មទំហំ 5,500mAh គាំទ្រការសាកតាមខ្សែ 45W (Pro) និង 33W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ មានបំពាក់ជាមួយអាវការពារធូលី និងទឹក IP54, IP64 (Pro) និងគាំទ្រការតភ្ជាប់ 4G VoLTE, Wi-Fi 6, Bluetooth 5.3, GPS, USB Type-C និង NFC ។
ចំពោះការរចនារបស់ទូរស័ព្ទដៃ Redmi Note 14 Pro មានកម្រាស់ ៨,២៤ ម.ម និងទម្ងន់ ១៨០ ក្រាម និងទទួលបានជម្រើសពណ៌ Ocean Blue, Midnight Black និង Aurora Purple ចំណែក Note 14 វិញ មានកម្រាស់ ៨,១៦ ម.ម និងទម្ងន់ ១៩៦,៥ ក្រាម និងទទួលបានជម្រើសពណ៌ Mist Purple, Lime Green, Midnight Black និង Ocean Blue ៕