Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ការនាំចេញស្មាតហ្វូននៅទូទាំងពិភពលោកមានការកើនឡើង 6.4% នៅក្នុងឆ្នាំ 2024!
    ព័ត៌មានថ្មីៗ

    ការនាំចេញស្មាតហ្វូននៅទូទាំងពិភពលោកមានការកើនឡើង 6.4% នៅក្នុងឆ្នាំ 2024!

    January 15, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    សាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានចេញផ្សាយសេចក្តីរាយការណ៍ថ្មីស្តីពីទីផ្សារស្មាតហ្វូនទូទាំងពិភពលោកចុងក្រោយបំផុតរបស់ខ្លួនដោយរាយការណ៍ថា ការនាំចេញស្មាតហ្វូនសម្រាប់ត្រីមាសទី 4 ក្នុងឆ្នាំ 2024 បានកើនឡើង 2.4% ពីមួយឆ្នាំទៅមួយឆ្នាំ (YoY) ដល់ 331.7 លានគ្រឿង។ ខណៈនៅក្នុងឆ្នាំ 2024 ទីផ្សារសរុបមានកំណើន 6.4% ស្មើនឹង 1.24 ពាន់លានគ្រឿង ពោលគឺមានការងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីការធ្លាក់ចុះរយៈពេលពីរឆ្នាំជាប់គ្នា។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះ ក្រុមហ៊ុន Apple និង Samsung នៅតែជាក្រុមហ៊ុនកំពូលដែលមានទីផ្សារច្រើនជាងគេនៅក្នុង Q4 ជាមួយនឹងចំណែកទីផ្សារ 23.2% និង 15.6% ។ ហើយពេញមួយឆ្នាំ 2024 ក្រុមហ៊ុនទាំងពីរមានការនាំចេញសរុប 232.1 លានគ្រឿង និង 223.4 លានគ្រឿង។

    ចំណែក ក្រុមហ៊ុន Xiaomi វិញ ទទួលបានចំណាត់ថ្នាក់ទី 3 សម្រាប់ត្រីមាសទី៤ ជាមួយនឹងចំណែកទីផ្សារ 12.6% ហើយសម្រាប់ឆ្នាំ2024 មានការនាំចេញសរុបដល់ 168.5 លានគ្រឿង។ រីឯ Transsion ដែលរួមមាន itel, Infinix និង Tecno បានកាន់កាប់តំណែងទី 4 ក្នុងត្រីមាសទី 4 និងពេញមួយឆ្នាំ ២០២៤ ដោយបានសម្រេចបាននូវអត្រាកំណើន 12.7% ។

    គួរឲដឹងថា បើទោះបីជាទីផ្សារស្មាតហ្វូនធម្មតាមានការកើនឡើងវិគក៏ដោយ តែទីផ្សារស្មាតហ្វូនដែលអាចបត់បានបន្តប្រឈមមុខនឹងបញ្ហា ខណៈតម្រូវការអ្នកប្រើប្រាស់មានការថយចុះ ទោះបីជាមានការផ្សព្វផ្សាយយ៉ាងចាស់ដៃក៏ដោយ។ អាស្រ័យហេតុនេះ ក្រុមហ៊ុននានាបានរាយការណ៍ពីការផ្លាស់ប្តូរ R&D ផ្តោតលើការអនុវត្តមុខងារ AI នៅលើស្មាតហ្វូនរបស់ពួកគេ ដែលកំពុងបន្តជំរុញកំណើនទីផ្សារនៅឆ្នាំ 2025 ផងដែរ។

    ប្រភពៈ​ FoneArena

    Apple Samsung Smartphone
    Share. Facebook Telegram WhatsApp
    Previous ArticleHuawei បញ្ជេញរថយន្តថ្មីប្រើបច្ចេកវិទ្យាចុងក្រោងបំផុតរបស់ខ្លួន ជិះ ១០០គីឡូម៉ែត្រ សុីប្រេង ០,៥លីត្រ ប៉ុណ្ណោះ!
    Next Article Redmi Turbo 4 Pro នឹងទទួលបានថ្មធំដល់ 7,500mAh!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.