ក្រុមហ៊ុនផលិតរថយន្ត Jetour ដែលស្ថិតក្រោមក្រុមហ៊ុន Chery Group បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Jetour Zongheng G700 ប្រភេទ SUV off-road បែប Luxury ដែលជាម៉ូឌែលទី១ ក្នុងត្រកូល Jetour Zongheng ហើយគ្រោងនឹងដាក់លក់ជាផ្លូវការនៅត្រីមាសទី ៣ ក្នុងឆ្នាំ ២០២៥ នេះ នៅទីផ្សារប្រទេសចិន ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។
Jetour G700 ផលិតឡើងនៅលើគ្រោងឆ្អឹង body-on-frame មានប្រវែងតួខ្លួនសរុប ៥ ១០០ ម.ម និងកម្ពស់ពីដីទៅបាតរថយន្ត ៣៥០ ម.ម បំពាក់នូវប្រព័ន្ធជើងក្រោមប្រភេទ air suspension ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ ប្រភេទរួមមាន៖
- ប្រភេទ PHEV (CDM-O) ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៤០២ សេះ ភ្ជាប់ដោយប្រអប់លេខ DHT ចំនួន ២ វគ្គ
- ប្រភេទ EREV (CEM-O) ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសរុបដល់ ១៥៧២ សេះ ។ សម្រាប់ជម្រើសថាមពលចំនួន ២ ប្រភេទនេះ គាំទ្រដោយប្រព័ន្ធសាកថ្មល្បឿនលឿន 800V high-voltage system ជាមួយ 6C fast charging អាចសាកពី ២០% ដល់ ៨០% ប្រើរយៈពេល ៦នាទីប៉ុណ្ណោះ។
សម្រាប់រូបរាងផ្នែកខាងក្រៅ មានលក្ខណៈជាប្រអប់ជ្រុងៗ មានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នូវទ្វារខាងក្រោយប្រភេទបើកចំហៀង និងថាសកង់ស្រោបដោយសំបកប្រភេទ Off-road ជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានភាពធំទូលាយអាចផ្ទុកអ្នកដំណើរបានចំនួន ៦នាក់ និងទទួលបានអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលលាតពេញផ្ទៃតាបឡូ កន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេង Lexicon និងប្រព័ន្ធជំនួយការបើកបរ Huawei Qiankun ។
គួរបញ្ជាក់ផងដែរថា រថយន្តនេះ ក៏ការរចនាតួខ្លួនដែលអាចការពារគ្រាប់កាំភ្លើង និងការពារការបំផ្ទុះបានផងដែរ ព្រមទាំងមានសមត្ថភាពអាចបើកបរឡើងភ្នំ និងទឹកបានទៀតផង៕