នៅក្នុងព្រឹត្តិការណ៍ Unpacked 2025 របស់ Samsung ដែលបានប្រកាសបង្ហាញ Galaxy S25, Galaxy S25+ និង Galaxy S25 Ultra រួមទាំង Galaxy S25 Edge, ក្រុមហ៊ុននេះក៏បានបញ្ជាក់ថា ពួកគេកំពុងរៀបចំផែនការក្នុងការចេញឧបករណ៍បែបថ្មីបន្ថែមទៀតនៅក្នុងពេលអនាគតផងដែរ។
ក្នុងនោះ ក្រុមហ៊ុន Samsung បានបង្ហាញអំពីព័ត៌មានស្មាតហ្វូនបត់បានបីដងដំបូងរបស់ខ្លួន ដែលគ្រោងចេញលក់នៅត្រីមាសទី ៣ ក្នុងឆ្នាំ ២០២៥ នេះ។
ចំពោះស្មាតហ្វូននេះ អាចនឹងមានការរចនាទំនើបបែប “Z-style” ដែលអាចបត់បានបីដង និងអាចផ្ដល់អេក្រង់ធំដល់ ១០អ៊ីញ ដូចថេប្លេត សម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តបច្ចេកវិទ្យាថ្មីៗ ពោលគឺស្មាតហ្វូននេះនឹងមានរចនាមានលក្ខណៈស្រដៀង Mate XT របស់ Huawei ។
ទន្ទឹមនឹងនេះ Samsung គ្រោងផលិតចំនួនត្រឹម ២០០ ០០០ គ្រឿងប៉ុណ្ណោះ ដោយវានឹងមានតម្លៃខ្ពស់ជាងស្មាតហ្វូនផ្សេងៗ៕