ស្មាតហ្វូន Galaxy S25 Series របស់ក្រុមហ៊ុន Samsung នឹងទទួលបាននូវមុខងារថ្មីដែលគាំទ្រការទំនាក់ទំនងតាមផ្កាយរណបជាលើកដំបូង ដោយនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Snapdragon Satellite ដែលមាននៅក្នុងបន្ទះឈីប Snapdragon 8 Elite និងម៉ូដឹម Snapdragon X80 5G ។
ក្នុងនោះ មុខងារថ្មីនេះ នឹងអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើសារ និងទទួលសារតាមរយៈផ្កាយរណប នៅពេលស្ថិតនៅក្នុងតំបន់ ឫក៏ទីតាំងដែលគ្មានសេវាបណ្តាញអ៊ីនធឺណិត។
ប៉ុន្តែមុខងារនេះ នៅតែត្រូវការការធ្វើបច្ចុប្បន្នភាពកម្មវិធីពីក្រុមហ៊ុន Samsung មុនពេលអាចប្រើប្រាស់បាន។ វាអាស្រ័យទៅលើតំបន់ជាក់លាក់ ហើយមិនទាន់មានព័ត៌មានអំពីតម្លៃសេវាកម្ម ឬការចូលដំណើរការទាំងស្រុងនៅឡើយទេ។ ទោះជាយ៉ាងណា ស្មាតហ្វូន Galaxy S25 Series របស់ក្រុមហ៊ុន Samsung គឺជាការច្នៃប្រឌិតថ្មីសម្រាប់អ្នកប្រើប្រាស់ក្នុងតំបន់ដាច់ស្រយាល ដែលត្រូវការការទំនាក់ទំនងទោះបីជាទីតាំងដាច់ស្រយាលក៏ដោយ៕