កាលពីយប់មិញនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវរូបរាងរបស់ Galaxy S25 Edge នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2025 ដែលខ្លួនបានប្រកាស Galaxy S25, S25+ និង S25 Ultra ។
ក្នុងនោះ S25 Edge ហាក់ដូចជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍នេះ ដោយសាកតែវាមានកម្រាស់ស្តើង និងស្រាល។ វាត្រូវបានគេរំពឹងថានឹងមានកម្រាស់ត្រឹមតែ 6.4mm និងមានកាមេរ៉ាខាងក្រោយចំនួនពីរតែប៉ុណ្ណោះ បើធៀបទៅនឹងកាមេរ៉ាទាំងបីនៅលើ S25, S25+ និង S25 Ultra ។
គួរបញ្ជក់ផងថា មិនមានព័ត៌មានលម្អិតអំពីលក្ខណៈពិសេស និងកាលបរិច្ឆេទចេញលក់នោះទេ ប៉ុន្តែអាចនឹងមកដល់នៅក្នុងខែឧសភា។ លើសពីនេះ វាត្រូវបានគេរំពឹងថានឹងដំណើរការដោយ Snapdragon 8 Elite ដូចគ្នានឹង S25, S25+ និង S25 Ultra ជាមួយនឹង RAM 12GB ៕