ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញចេញនូវទូរស័ព្ទដៃ Galaxy S25 និង Galaxy S25+ ជាផ្លូវការ មានតម្លៃលក់ចាប់ពី ៧៩៩ ដុល្លារ និង ៩៩៩ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
សម្រាប់ទូរស័ព្ទដៃ Galaxy S25 និង Galaxy S25+ ទទួលបានអេក្រង់ FHD+ និង Quad HD+ Infinity-O-Edge Dynamic AMOLED Display ទំហំ ៦,២ និង ៦,៧ អ៊ីញ 120Hz បំពាក់នូវកញ្ចក់ Corning Gorilla Armor 2 ក៏ដូចជា Gorilla Glass Victus 2 ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ One UI 7 ចេញពីប្រអប់ អាចអាប់ឌែតបាន ៧ឆ្នាំ និងទទួលបាន RAM 12GB / 8GB (S25) និងអង្គផ្ទុក 256GB / 512GB / 128TB (S25) ។

ចំពោះផ្នែកកាមេរ៉ាវិញ Galaxy S25 និង Galaxy S25+ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP មានមុខងារជំនួយលំនឹង OIS រួមជាមួយនឹងលេនទូលាយ Ultra-Wide ទំហំ 12MP អាចថតបានមុំ ១២០ដឺក្រេ និងលេន Telephoto ទំហំ 10MP គាំទ្រ 3x zoom និង OIS, 4K 60 fps, 8K 30fps និង LED Flash ខណៈកាមេរ៉ាផ្នែកខាងមុខនឹងមានទំហំ 12MP ។

ចំណែកផ្នែកថាមពលថ្ម ទទួលបានកញ្ជប់ថ្មដដែលទំហំ 4000mAh (S25) / 4900mAh (S25+) គាំទ្រការសាកតាមខ្សែកម្លាំង 25W (S25) / 45W (S25+) ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ នឹងមានបំពាក់ជាមួយអាវការពារធូលី និងទឹកកម្រិត IP68 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 7, Bluetooth 5.3, GPS និង USB Type-C ។
ក្នុងនោះ ការរចនារបស់ទូរស័ព្ទដៃ Galaxy S25 និង Galaxy S25+ មានកម្រាស់ស្តើង និងស្រាលជាងមុនត្រឹម ៧,២ និង ៧,៣ ម.ម និងទម្ងន់ ១៦២ និង ១៩០ ក្រាម ប៉ុណ្ណោះ និងទទួលបានជម្រើសពណ៌ Navy, Silver Shadow, Icyblue និង Mint ។

ចំពោះមុខងារ AI បានដាក់បញ្ជូលមុខងារថ្មីៗដូចជា Now Bar សម្រាប់បង្ហាញសារដំណឹងនៅលើអេក្រង់ភ្លាមៗ ក៏ដូចជាមុខងារ Now Brief ជួយសង្ខេបសកម្មភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ និង Galaxy AI ក៏ត្រូវបានអាប់ដេតឲ្យឆ្លាតវៃជាងមុនផងដែរ៕