Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចេញជាផ្លូវការហើយ Galaxy S25 Series ភ្ជាប់មកជាមួយ One UI 7 និងបន្ទះឈីប Snapdragon 8 Elite ចេញពី​ប្រអប់!
    ព័ត៌មានថ្មីៗ

    ចេញជាផ្លូវការហើយ Galaxy S25 Series ភ្ជាប់មកជាមួយ One UI 7 និងបន្ទះឈីប Snapdragon 8 Elite ចេញពី​ប្រអប់!

    January 23, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Samsung ​បានប្រកាសបង្ហាញ​ចេញនូវទូរស័ព្ទ​ដៃ Galaxy S25 Ultra ជាផ្លូវការ មានតម្លៃលក់ចាប់ពី ១ ២៩៩ ដុល្លារ ដល់ ១ ៦៥៩ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

    ពាណិជ្ជកម្ម
    សម្រាប់ទូរស័ព្ទដៃ Galaxy S25 Ultra ទទួលបានអេក្រង់ Quad HD+ Infinity-O-Edge Dynamic AMOLED Display ទំហំ ៦,៩ អ៊ីញ 120Hz ធំជាងមុន ១អ៊ីញ បំពាក់នូវកញ្ចក់ Corning Gorilla Armor 2 ក៏ដូចជា Gorilla Glass Victus 2 ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ One UI 7 ចេញពីប្រអប់ អាចអាប់ឌែតបាន ៧ឆ្នាំ និងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB / 1TB ប្រភេទ UFS 4.0 ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២  និងមានម៉ាសុីនស្កេន ultrasonic ។
    ចំពោះផ្នែកកាមេរ៉ាវិញ Galaxy S25 Ultra នឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 200MP មានមុខងារជំនួយលំនឹង OIS រួមជាមួយនឹងលេនទូលាយ Ultra-Wide ថ្មីទំហំ 50MP អាចថតបានមុំ ១២០ដឺក្រេ និងលេន Telephoto ទំហំ 10MP គាំទ្រ 3x zoom និង OIS និងលេន  Periscope ទំហំ 50MP គាំទ្រការថត 5x zoom, 100x Space Zoom, Laser autofocus, 4K 60 fps, 8K 30fps និង LED Flash ខណៈកាមេរ៉ាផ្នែកខាងមុខនឹងមានទំហំ 12MP ។

    ចំណែកផ្នែកថាមពលថ្ម ទទួលបានកញ្ជប់ថ្មដដែលទំហំ 5,000mAh គាំទ្រការសាកតាមខ្សែកម្លាំង 45W និងឥតខ្សែ 25W។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ នឹងមានបំពាក់ជាមួយអាវការពារធូលី និងទឹកកម្រិត IP68 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 7, Bluetooth 5.3, GPS និង USB Type-C ។

    ក្នុងនោះ ការរចនារបស់ទូរស័ព្ទដៃ Galaxy S25 Ultra មានកម្រាស់ស្តើង និងស្រាលជាងមុនត្រឹម ៨,២ ម.ម និងទម្ងន់ ២១៨ ក្រាម  ប៉ុណ្ណោះ មានតួជ្រុង តែមានជ្រុងកោង និងទទួលបានជម្រើសពណ៌ Titanium Black, Titanium Gray, Titanium Silver Blue និង Titanium White Silver ។

    ចំពោះមុខងារ AI បានដាក់បញ្ជូលមុខងារថ្មីៗដូចជា Now Bar សម្រាប់បង្ហាញសារដំណឹងនៅលើអេក្រង់ភ្លាមៗ ក៏ដូចជាមុខងារ Now Brief ជួយសង្ខេបសកម្មភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ និង Galaxy AI ក៏ត្រូវបានអាប់ដេតឲ្យឆ្លាតវៃជាងមុនផងដែរ៕

    ប្រភពៈ FoneArena

    Galaxy S25 Ultra Samsung
    Share. Facebook Telegram WhatsApp
    Previous Articleអាចជាការរចនាថ្មីសម្រាប់ iPhone 17 Air !
    Next Article ចេញជាផ្លូវការហើយ! Galaxy S25 និង S25+ ភ្ជាប់មកជាមួយ One UI 7 និងបន្ទះឈីប Snapdragon 8 Elite ចេញពី​ប្រអប់

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.