បើយោងតាម Majin Bu នៅលើ X (Twitter) បានបង្ហាញនូវរូបរាងរបស់ iPhone 17 Air ដែលជាស្មាតហ្វូនដែលមានកម្រាស់ស្តើងជាងគេរបស់ Apple ហើយត្រូវបានរំពឹងថានឹងអាចបង្ហាញខ្លួននៅក្នុងឆ្នាំនេះ ជំនួសឲម៉ូឌែល “Plus” នៅក្នុងស៊េរី iPhone 17 ។
ចំពោះការរចនារបស់ស្មាតហ្វូននេះអាចនឹងមានកម្រាស់តែ ៥,៥ មីលីម៉ែត្រ ទៅ ៦,២៥ ម.ម ប៉ុណ្ណោះ ស្តើងបំផុតក្នុងត្រកូល iPhone ។ ជាមួយគ្នានេះ បើតាមរូបភាពដែលបានបង្ហាញ, iPhone 17 Air អាចនឹងមានការរចនាផ្នែកកាមេរ៉ាស្រដៀងនឹង Pixel របស់ Google ប៉ុន្តែអាចមានកាមេរ៉ាគោលទំហំ 48MP តែមួយប៉ុណ្ណោះ ពោលគឺផ្លាស់ប្តូរការរចនាថ្មីពីម៉ូដែល iPhone 16 ឫ 16 Pro ដែលមានកាមេរ៉ាពីរ ឬបី។ ក្នុងនោះ ការរចនានេះអាចធ្វើឲ្យស្មាតហ្វូនមានទំហំតូច និងងាយស្រួលប្រើប្រាស់។
លើសពីនេះទៅទៀត ស្មាតហ្វូនថ្មីនេះ អាចនឹងមានថ្មតែ 3000mAh ទៅ 4000mAh តែប៉ុណ្ណោះ ដោយសារតែចង់បានកម្រាស់កាន់តែស្ដើង ដូច្នេះក៏មិនអាចផ្ទុកថ្មបានធំឡើយ៕