ស្មាតហ្វូនសេរ៊ីថ្មីរបស់ក្រុមហ៊ុន Xiaomi គឺ Redmi K90 Pro ត្រូវបានគេរាយការណ៍ថា អាចនឹងមានកាមេរ៉ា periscope telephoto ថ្មី ទំហំ 50MP បើប្រៀបធៀបនឹងកាមេរ៉ា telephoto 50MP 2.5x នៅក្នុង K80 Pro នេះបើយោងតាម Digital Chat Station ។
ចំពោះលេន periscope telephoto ថ្មីនេះអាចផ្តល់នូវបទពិសោធន៍នៃការថតរូបកម្រិតខ្ពស់ ជាពិសេសសម្រាប់ការថត Zoom ក្នុងរយៈចម្ងាយឆ្ងាយ។
ទូរស័ព្ទនេះ ក៏ត្រូវបានគេរំពឹងថានឹងទទួលបាន Aperture និងលេន macro ដែលមានទំហំធំជំនួសឱ្យលេន telemacro ដែលច្រើនប្រើក្នុងទូរស័ព្ទខ្នាតទាប។ លើសពី វាត្រូវបានគេនិយាយថានឹងរក្សាបាននូវអេក្រង់ OLED កម្រិត 2K ដដែល ហើយបំពាក់ដោយឈីប Snapdragon 8 Elite Gen 2 ។
ជាមួយគ្នានេះ Redmi K90 អាចទទួលបានថាមពលថ្មរហូតដល់ 7500mAh លើស Redmi K80 ជិត 1000mAh ដែលមានថាមពលថ្មត្រឹមតែ 6550mAh ប៉ុណ្ណោះ និងគាំទ្រការសាកលឿន 100W ។
គួរឲដឹងថា ក្រុមហ៊ុន Xiaomi កំពុងធ្វើតេស្តទូរស័ព្ទដែលមានថាមពលថ្មដល់ 8000mAh សម្រាប់ពេលអនាគត ដូច្នេះយើងអាចរំពឹងថានឹងអាចបង្ហាញខ្លួននៅឆ្នាំក្រោយ ខណៈទូរស័ព្ទ Redmi K90 Series អាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកា ក្នុងឆ្នាំ ២០២៥ នេះ ដូចធម្មតា៕