Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»៧ម៉ូឌែលនេះសុទ្ធតែប្រភេទរថយន្តអគ្គិសនីដែលប្រើប្រាស់បានឆ្ងាយក្នុងការសាកមួយពេញដែលបានវាស់វែងពី EPA
    ព័ត៌មានថ្មីៗ

    ៧ម៉ូឌែលនេះសុទ្ធតែប្រភេទរថយន្តអគ្គិសនីដែលប្រើប្រាស់បានឆ្ងាយក្នុងការសាកមួយពេញដែលបានវាស់វែងពី EPA

    March 3, 20253 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ភាពព្រួយបារម្ភអំពីចម្ងាយបើកបររបស់រថយន្តអគ្គិសនីធ្លាប់មានការព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនផលិតមួយចំនួននៅតែផ្តល់ជូននូវរថយន្តអគ្គិសនីដែលមានការប៉ាន់ប្រមាណពី EPA ដែលមានចម្ងាយលើសពី 200 គីឡូម៉ែត្រ  ទោះយ៉ាងណាក៏ដោយ រថយន្តអគ្គិសនីទំនើបភាគច្រើនពេលសាកមួយពេញអាចបើកបរលើសពី 400 គីឡូម៉ែត្រ។ ដោយរថយន្តខ្លះគឺគ្មានភាពច្បាស់លាស់គេបានបង្កើតការសាកល្បងចម្ងាយពិតប្រាកដគឺ 121 គីឡូម៉ែត្រក្នុងមួយម៉ោង (km/h) នៅលើផ្លូវហាយវេ។ ការធ្វើតេស្តនេះដើម្បីរកអោយឃើញថា រថយន្តអគ្គិសនីអាចបើកបានប៉ុន្មានគីឡូម៉ែត្រអោយពិតប្រាកដនៅល្បឿន 121 km/h ហើយនេះជារថយន្តអគ្គិសនីខាងក្រោមដែលបានឈានដល់លទ្ធផលខ្ពស់បំផុតក្នុងការសាកល្បង។

    1. Lucid Air: 659.69 Km

    Lucid Air Grand Touring មានកម្លាំង 819 សេះ ដែលបានសាកល្បងនៅឆ្នាំ 2022។ ប៉ុន្តែប្រសិនបើតម្លៃរបស់ Grand Touring ថ្លៃពេក អ្នកអាចជ្រើសរើសរថយន្ត Air Pure ដែលមានកម្លាំង 480 សេះ រថយន្ត Pure មានចម្ងាយពិតប្រាកដ 499.79 គីឡូម៉ែត្រ  បើទោះបីជាវាខុសចម្ងាយ 160.9 គីឡូម៉ែត្រ ពី Grand Touring ក៏ដោយ។ រថយន្ត Lucid Air មានកម្លាំងសេះចាប់ពី 480 សេះ (Air Pure) ដល់ 1111 សេះ (Air Dream Edition Performance) ល្បឿនសន្ទុះ  Air Dream Edition Performance អាចស្ទុះពី 0 ដល់ 100km ក្នុងមួយម៉ោងក្នុងរយៈពេលប្រមាណ 2.5 វិនាទី ល្បឿនកំពូលប្រមាណ 270.31 km/h តម្លៃចាប់ពីប្រមាណ $77,400 (Air Pure) ដល់លើសពី $169,000 (Air Dream Edition)។

    ពាណិជ្ជកម្ម

    2. Chevrolet Silverado EV: 643.6 Km

    Ford អាចជាអ្នកដំបូងដែលបានបញ្ចេញរថយន្តបើកតាមអគ្គិសនីប្រភេទ pickup តែ Chevrolet Silverado EV បានឈ្នះក្នុងការប្រកួតស៊ីសងអំពីចម្ងាយបើកបរ រថយន្តនេះប្រើថ្មសាកធំ 205.0-kWh ដែលដូចទៅនឹង GMC Hummer EV pickup លទ្ធផល ធ្វើឲ្យ Silverado EV អាចបើកបាន 643.6Km ក្នុងការសាកល្បង។ Chevrolet Silverado EV មានកម្លាំងសេះប្រមាណ 754 សេះសម្រាប់ម៉ូដែល RST First Edition ល្បឿនសន្ទុះអាចស្ទុះពី 0 ដល់ 100km/h ក្នុងរយៈពេលតិចជាង 4.5 វិនាទី ល្បឿនកំពូល: មិនមានព័ត៌មានផ្លូវការអំពីល្បឿនកំពូលនៅឡើយ តម្លៃចាប់ពីប្រមាណ $39,900 សម្រាប់កំណែចូលដំណើរការដំបូង Work Truck (WT) ហើយកំណែ RST First Edition មានតម្លៃប្រមាណ $105,000។

    3. Mercedes EQS: 643.6 Km

    ប្រសិនបើអ្នកចង់បានរថយន្តអគ្គិសនីរបស់ Mercedes ដែលអាចបើកច្រើនគីឡូម៉ែត្រ Mercedes EQS450+ គឺជាជម្រើសល្អ។ នៅឆ្នាំ 2022 គេបានបើករថយន្ត EQS450+ និងរកឃើញថាវាអាចបើកបាន 643.6km ពិតប្រាកដ។ រីឯរចនាប័ទ្មទំនើបដែលមានឈ្មោះ EQS580 4Matic។ Mercedes-Benz EQS កម្លាំងសេះ 329 សេះសម្រាប់ EQS 450+ និង 516 សេះសម្រាប់ EQS 580 4MATIC ល្បឿនសន្ទុះ: EQS 580 4MATIC អាចស្ទុះពី 0 ដល់ 100km/h វាចាយពេល 4.1 វិនាទី។ ល្បឿនកំពូលប្រមាណ 209.17 km/h តម្លៃ: EQS 450+ មានតម្លៃចាប់ពីប្រមាណ $102,310 និង EQS 580 4MATIC ចាប់ពីប្រមាណ $119,110។​

    4. Mercedes EQS SUV: 547.06 Km

    Mercedes EQS SUV គឺជាកំណែ SUV របស់ EQS Sedan។ ទោះបីជា SUV មិនអាចបើកបានច្រើនគីឡូម៉ែត្រដូច Sedan ប៉ុន្តែវាបានក្លាយជារថយន្ត SUV អគ្គិសនីដែលមានចម្ងាយល្អបំផុតក្នុងការសាកល្បង Benz EQS450+ SUV បានបើកបាន 547.06Km។ Mercedes-Benz EQS SUV មានកម្លាំងសេះ 355 សេះសម្រាប់ EQS 450+ និង 536 សេះសម្រាប់ EQS 580 4MATIC SUV។​ល្បឿនសន្ទុះ: EQS 580 4MATIC SUV អាចស្ទុះពី 0 ដល់ 100km/h វាចាយពេល 4.5 វិនាទី ល្បឿនកំពូលរបស់វាប្រមាណ 209.17 km/h តម្លៃរបស់ EQS 450+ SUV មានតម្លៃចាប់ពីប្រមាណ $104,400 និង EQS 580 4MATIC SUV ចាប់ពីប្រមាណ $125,950។

    5. Tesla Model S: 514.88 Km

    បច្ចុប្បន្ន Tesla Model S មានកំណែ Long Range និង Plaid។ កាលពីដើមឆ្នាំនេះ Tesla ក៏មានកំណែ Long Range Plus ដែលអាចបើកលើស 643.6 គីឡូម៉ែត្រ (km) តាមការប៉ាន់ប្រមាណរបស់ EPA ប៉ុន្តែក្នុងការសាកល្បង វាបានបើកបាន 514.88Km ប៉ុណ្ណោះ។Tesla  Tesla Model S មានកម្លាំងសេះ 670 សេះសម្រាប់ Model S Long Range និង 1020 សេះសម្រាប់ Model S Plaid ល្បឿនសន្ទុះ: Model S Plaid អាចស្ទុះពី 0 ដល់ 100Km/h វាចាយពេលតែ 1.99 វិនាទី ល្បឿនកំពូល 321.8 km/h សម្រាប់ Model S Plaid។​ តម្លៃ Model S Long Range មានតម្លៃចាប់ពីប្រមាណ $89,990 និង Model S Plaid ចាប់ពីប្រមាណ $129,990។​

    6. BMW i7: 498.79 Km

    BMW i7 មានបីកំណែ គឺ eDrive50, xDrive60, និង M70 ប៉ុន្តែគេបានសាកល្បងតែ xDrive60 ដែលអាចបើកបាន 498.79 Km  វាបានចាញ់ Mercedes EQS580 4Matic 64.36 គីឡូម៉ែត្រ ប៉ុន្តែវានៅតែផ្តល់អោយអតិថិជននូវចម្ងាយប្រើប្រាស់ល្អ។ BMW i7 មានកម្លាំងសេះ 536 សេះសម្រាប់ i7 xDrive60 ល្បឿនសន្ទុះ: អាចស្ទុះពី 0 ដល់ 100km/h ប្រមាណ 4.5 វិនាទី និងល្បឿនកំពូលប្រមាណ 239.74 km/h ​តម្លៃរបស់ i7 xDrive60 មានតម្លៃចាប់ពីប្រមាណ $119,300។​

    7. Hyundai Ioniq 6: 482.7 Km

    Hyundai Ioniq 6 មានតម្លៃសមរម្យ តែបើអ្នកចង់អោយវាបើកបាន 482.7Km  អ្នកត្រូវជ្រើសរើស SE Long Range ដែលមានកញ្ចប់អាគុយ 77.4-kWh។ Hyundai Ioniq 6 មានកម្លាំងសេះ 225 សេះសម្រាប់កំណែ SE Long Range (single motor) និង 320 សេះសម្រាប់កំណែ all-wheel-drive (dual motor) ល្បឿនសន្ទុះសម្រាប់ all-wheel-drive (AWD) អាចស្ទុះពី 0 ដល់ 100Km/h ប្រមាណ 5.1 វិនាទី ល្បឿនកំពូលប្រមាណ 185.03 km/h ហើយសម្រាប់តម្លៃរបស់វាចាប់ពីប្រមាណ $41,600 សម្រាប់កំណែ SE Standard Range និងអាចឡើងដល់ប្រមាណ $56,100 សម្រាប់កំណែ Limited all-wheel-drive។​

    ចឹងសម្រាប់បងប្អូនមួយណាជាជម្រើសល្អសម្រាប់បងប្អូនទាំងអស់គ្នាដោយរថយន្តទាំង ៧ម៉ូឌែលនេះសុទ្ធតែជាកំពូលរថយន្តហើយទាំងធន់ ស្វិត សុវត្ថិភាព និងមានភាពទំនើបទៀតផង

    BMW Chevrolet Silverado EV Hyundai Mercedes-Benz Tesla
    Share. Facebook Telegram WhatsApp
    Previous ArticleHonor ប្រកាសវិនិយោគ ១០ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ AI សម្រាប់ស្មាតហ្វូន និងកុំព្យូទ័រ
    Next Article អនាគត ទូរស័ព្ទចុចមិនចេះអស់ថ្ម និងអ៊ីនធឺណិតទេ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.