Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»អនាគត ទូរស័ព្ទចុចមិនចេះអស់ថ្ម និងអ៊ីនធឺណិតទេ
    ព័ត៌មានថ្មីៗ

    អនាគត ទូរស័ព្ទចុចមិនចេះអស់ថ្ម និងអ៊ីនធឺណិតទេ

    March 3, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅក្នុងព្រឹត្តិការណ៍ MWC ក្រុមហ៊ុន Infinix ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីល្បាញមួយនៅប្រទេសចិនបានដាក់បង្ហាញបច្ចេកវិទ្យាថ្មីមួយឈ្មោះថា SolarEnergy-Reserving ដែលបច្ចេកវិទ្យានេះអាចអោយទូរស័ព្ទសាកថ្មដោយប្រើប្រាស់តែថាមពលពន្លឺព្រះអាទិត្យប៉ុណ្ណោះ គឺមិនចាំត្រូវសាកតាមថាមពលអគ្គិសនីដូចមុននោះឡើយ។

    ពាណិជ្ជកម្ម

    ក្នុងនោះ ទូរស័ព្ទដែលនឹងបំពាក់ជាមួយបច្ចេកវិទ្យាសាកនេះ នឹងមានរចនាជាមួយបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ឫក៏បន្ទះ Solar នៅផ្នែកខាងក្រោយ។ ជាមួយគ្នានេះ ដើម្បីជាជម្រើសបន្ថែម ក្រុមហ៊ុនក៏បានបង្កើតស្រោមទូរស័ព្ទដែលមានបន្ទះស្រូបថាមពលដូចគ្នាផងដែរ។

    លើសពីនេះទៅទៀត ក្រុមហ៊ុន Infinix ផ្ទាល់ក៏បានបង្ហាញចក្ខុវិស័យសម្រាប់នាពេលអនាគតផងដែរដោយនិយាយថា ទូរស័ព្ទនាពេលអនាគតនឹងមិនត្រូវការសាកថ្មនោះទេ ព្រោះវានឹងប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មដោយខ្លួនឯង តួយ៉ាងដូចជាបច្ចេកវិទ្យាសាកថ្មដោយពន្លឺព្រះអាទិត្យនេះអញ្ជឹង។ ទន្ទឹមនឹងនេះទៀត ពួកគេក៏បាននិយាយបន្ថែមដែលថា ទូរស័ព្ទរបស់ពួកគេនឹងប្រើប្រាស់នូវបណ្តាញសេវាកម្មផ្កាយរណបដោយស្វ័យប្រវត្តិទាំងស្រុងនៅពេលខាងមុខ ដើម្បីឲ្យអ្នកប្រើប្រាស់អាចទំនាក់ទំនងគ្នាបានគ្រប់ទីកន្លែង ដោយមិនចាំបាច់ប្រើប្រាស់នូវ Wi-Fi ឬបណ្តាញសេវាអ៊ីនធឺណិតដូចមុននោះឡើយ។

    គួរបញ្ជាក់ផងថា ក្រៅពីបច្ចេកវិទ្យាសាកថាមពល ក្រុមហ៊ុន Infinix ផ្ទាល់ក៏បានបង្ហាញចេញនូវគំរូទូរស័ព្ទបត់ ៣ តង់ Infinix Zero Mini tri-fold និងគំរូទូរស័ព្ទ E Ink ជំនាន់ទី ២ ផងដែរ ដែលគំរូទូរស័ព្ទ E Ink ជំនាន់ទី ២ នេះ គឺអាចផ្លាស់ប្តូរពណ៌បានដោយប្រើប្រាស់នូវថាមពលថ្មខាងក្នុងតែម្តង គឺមិនត្រូវការការដោតសាកចូលដូចជំនាន់មុននោះទេ៕

    ប្រភពៈ Theverge

    Infinix
    Share. Facebook Telegram WhatsApp
    Previous Article៧ម៉ូឌែលនេះសុទ្ធតែប្រភេទរថយន្តអគ្គិសនីដែលប្រើប្រាស់បានឆ្ងាយក្នុងការសាកមួយពេញដែលបានវាស់វែងពី EPA
    Next Article ញាក់សាច់! TSMC ប្រកាសវិនិយោគ ១០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក សាងសង់រោងចក្រផលិតឈីបចំនួន ៥ ដើម្បីប្រកាសសង្គ្រាមជាមួយចិន

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.