Porsche 911 Carrera GTS 2025 គឺជាការបន្តនៃប្រវត្តិសាស្រ្តដ៏ល្បីល្បាញរបស់ម៉ាករថយន្ត Sport របស់អាល្លឺម៉ង់ ដែលបានកែលម្អទាំងការរចនារូបរាង និងសមត្ថភាពបើកបរ Porsche 911 Carrera GTS 2025 បំពាក់ដោយម៉ាស៊ីន ៦ស៊ីឡាំង ទំហំ ៣.០ លីត្រ (twin-turbocharged) ដែលបង្កើតកម្លាំងបាន ៣៨៨ សេះ និងទម្រង់កង្វះបង្វិល 448.78 Nm។ វាអាចស៊ូទម្ងន់ពី ០ ដល់ ១០០ Kmក្នុងមួយម៉ោងក្នុងរយៈពេល ៤.៣ វិនាទី និងមានល្បឿនកំពូល 294.45 km/h។
រថយន្តនេះមានប្រព័ន្ធបញ្ចូលលេខ ៦វគ្គ ទាំងអូតូ និងលេខដៃ(PDS) ដែលផ្តល់បទពិសោធន៍បើកបរដ៏ល្អ និងរីករាយសម្រាប់អ្នកដែលចូលចិត្តបើកបរដោយខ្លួនឯង។ បន្ថែមពីនេះ ប្រព័ន្ធ (auto-blip rev-matching) ត្រូវបានបំពាក់ដើម្បីធានាការប្តូរប្រព័ន្ធបញ្ចូលលេខលឿនស្មូត និងមានប្រព័ន្ធ Sport Chrono ដែលអាចផ្លាស់ប្តូរទៅរបៀបបើកបរផ្សេងៗបានយ៉ាងងាយស្រួល រចនាប័ទ្មខាងក្រៅរបស់ Porsche 911 Carrera 2025 បានទទួលការកែប្រែរចនាប័ទ្មខាងក្រៅដើម្បីបន្ថែម និងសមត្ថភាពអេរ៉ូឌីណាមិច។
ចំណុចពិសេសរួមមាន៖ ផ្នែកខាងមុខត្រូវបានកែលម្អដោយបំពាក់រន្ធខ្យល់ចូលធំជាងមុន និងប្រើប្រាស់ LED Matrix Design Headlights ដែលរួមបញ្ចូលមុខងារបំភ្លឺទាំងអស់នៅក្នុងអំពូលតែមួយ។ ការរចនាថ្មីនេះមិនត្រឹមតែបន្ថែមទំនើបភាពប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមសមត្ថភាពអេរ៉ូឌីណាមិចផងដែរ គេក៏បានបំពាក់ Aerokit និងផ្នែកខាងមុខ SportDesign សម្រាប់អ្នកចូលចិត្តរចនាប័ទ្ម Sport អាចជ្រើសរើសបំពាក់ Aerokit ពណ៌ខ្មៅ និងផ្នែកខាងមុខ SportDesign ដើម្បីបន្ថែមទំនើបភាព និងសមត្ថភាពអេរ៉ូឌីណាមិច។ បច្ចេកវិទ្យាអេរ៉ូឌីណាមិច ប្រព័ន្ធ Wet Mode: ប្រព័ន្ធដែលប្រើសិន្ស័រ ដើម្បីវាស់ស្ថានភាពផ្លូវ និងកែតម្រូវការបើកបរឱ្យសមស្របនឹងលក្ខខណ្ឌផ្លូវសើម។
ផ្នែកខាងក្នុងរបស់ 911 Carrera 2025 ត្រូវបានរចនាឡើងដោយប្រើសម្ភារៈគុណភាពខ្ពស់ ដោយមានកៅអីបែបស្ព័រដែលអាចកែតម្រូវបាន ៤ទិស និងបំពាក់ដោយស្បែក។ បន្ថែមពីនេះ អ្នកអាចជ្រើសរើសកៅអី Full Bucket Seats សម្រាប់ការបើកបរលើផ្លូវក្រហម។ ការរចនាផ្នែកខាងក្នុងមានលក្ខណៈទំនើប និងផ្តល់ភាពស្រស់ស្អាតសម្រាប់អ្នកបើកបរ។
Porsche 911 Carrera GTS 2025 បានបំពាក់បច្ចេកវិទ្យាខាងក្នុងដ៏ទំនើប ដើម្បីផ្តល់បទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះ ផ្នែកខាងក្នុងមានអេក្រង់កោងទំហំ 12.65 អ៊ីញ ដែលបង្ហាញព័ត៌មានសំខាន់ៗ និងអាចប្ដូរឬបង្ហាញផែនទីនាវីហ្គេសិន ឬព័ត៌មានផ្សេងៗបាន បំពាក់ដោយអេក្រង់ប៉ះទំហំ 10.9 អ៊ីញ សម្រាប់ប្រព័ន្ធ Porsche Communication Management (PCM) ដែលផ្ចាប់ដោយ Android Auto™ និងកម្មវិធី Spotify® ដែលបង្កើតបទពិសោធន៍ភ្ជាប់តាមបច្ចេកវិទ្យា។
តម្លៃចាប់ផ្តើមសម្រាប់ Porsche 911 Carrera GTS 2025 គឺប្រមាណ $១២០,១០០ សម្រាប់ម៉ូដែល Coupe និង $១៣៣,៤០០ សម្រាប់ម៉ូដែល Cabriolet សរុបមក Porsche 911 Carrera GTS 2025 គឺជារថយន្តកីឡាដែលបន្សំគ្នានូវសមត្ថភាពខ្ពស់ រចនាប័ទ្មទាក់ទាញ និងបច្ចេកវិទ្យាទំនើប ដែលអាចផ្តល់បទពិសោធន៍បើកបរដ៏អស្ចារ្យសម្រាប់អ្នកស្រឡាញ់ល្បឿន។