Browsing: ព័ត៌មានថ្មីៗ

iPad Pro M4 ប៉ុន្មានម៉ូដែលបានជួបប្រទះបញ្ហាលេចចេញគ្រាប់អ៊ុចលើអេក្រង់។ នេះបើតាមការរាយការណ៍របស់អ្នកប្រើប្រាស់នៅលើបណ្ដាញ Reddit និងប្រភពពិភាក្សារបស់ព័ត៌មាន MacRumors។ អ្នកប្រើប្រាស់ដែលជួបបញ្ហាបានឲ្យដឹងថា គ្រាប់អ៊ុចនេះលេចចេញច្បាស់បំផុតពេលស្ថិតនៅទីងងឹត ដោយពន្លឺអេក្រង់កំណត់ត្រឹមកម្រិតភ្លឺល្មម ទៅទាប និងនៅពេលទស្សនាមាតិកាពណ៌ប្រផេះ ឬពណ៌ស្លេកៗ។ អ្នកខ្លះបានប្រៀបធៀបវាទៅនឹងរូបថតដែលបានកំណត់ ISO ខ្ពស់។ គួរកត់សម្គាល់ថាការរាយការណ៍ស្រដៀងគ្នានេះក៏មានលើស្មាតហ្វូន Samsung Galaxy…

iPhone 15 ទាំងបួនម៉ូដែល ត្រូវបានលក់បញ្ចុះតម្លៃនៅប្រទេសចិនដោយ Apple ក្នុងតម្លៃរាប់រយដុល្លារ ស្របពេលដែលការលក់របស់ក្រុមហ៊ុននៅទីផ្សារប្រទេសនេះ មិនបានច្រើនដូចជាការរំពឹងទុក។ ក្រុមហ៊ុន Apple បានដាក់ដំណើរការប្រូម៉ូសិនឈ្មោះថា Apple 618 លើវិបសាយទិញទំនិញ JD.com ដើម្បីជាការចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមិថុនា ជាព្រឹត្តិការណ៍លក់ទំនិញអនឡាញធំជាងគេប្រចាំដើមឆ្នាំ។ បើតាម ITHome…

រូបរាងនៃស្មាតហ្វូនបត់ជំនាន់ថ្មីរបស់ Motorola ម៉ូដែល Razr 50 បានលេចធ្លាយលើអនឡាញ និងបានបង្ហាញអំពីលក្ខណៈសម្បត្តិមួយចំនួនផងដែរ។ ចំណុចផ្លាស់ប្ដូរធំលើម៉ូដែល Razr 50 នេះគឺនៅត្រង់រូបរាងខាងក្រៅ ដោយមានលាយឡំជាមួយស្បែក ហើយមានអេក្រង់ខាងក្រៅដែលមានទំហំធំជាងមុន មានទំហំដល់ ៣,៦៣អ៊ីញ ជាប្រភេទបន្ទះអេក្រង់ pOLED។ នៅផ្នែកខាងក្នុងវិញមានអេក្រង់ pOLED ទំហំ…

ការចុះផ្សាយរបស់លោក Mark Gurman នៃស្ថាប័ន Bloomberg បានឲ្យដឹងថាឆាប់ៗខាងមុខ Apple នឹងដំឡើងតម្លៃ iPhone ចាស់ៗ ពេលអតិថិជនទិញ iPhone 15, iPhone 15 Plus, iPhone 15 Pro ឬ…

នៅឆ្នាំនេះ iPhone 16 Pro Max រំពឹងថានឹងទទួលបានពង្រីកទំហំពី ៦,៧អ៊ីញ ឡើងដល់ ៦,៩អ៊ីញ ហើយរូបភាពថ្មីមួយ អាចឲ្យយើងឃើញថា iPhone 15 Pro Max នាពេលបច្ចុប្បន្នមានទំហំតូចប៉ុណ្ណាពេលធៀបនឹង iPhone ធំជាងគេរបស់ Apple។ រូបភាពដែលជាពុម្ពនៃ…

Samsung បានមានឱកាសមួយទៀតហើយក្នុងការឌឺដងក្រុមហ៊ុន Apple ទាក់ទងនឹងវីដេអូពាណិជ្ជកម្មដ៏រស៊ើបសម្រាប់ iPad ជំនាន់ថ្មីដែលមានចំណងជើងថា “Crush!” ដោយ Samsung បានបញ្ចេញវីដេអូពាណិជ្ជកម្មផ្លែផ្កាផ្សព្វផ្សាយអំពី Galaxy Tab S9 Ultra ជាមួយពាក្យស្លោកថា “Creativity cannot be crushed” (ភាពច្នៃប្រឌិតមិនអាចកម្ទេចបានឡើយ)។…

ទូរសព្ទ Nokia 3210 បានរស់រានមានជីវិតឡើងវិញ ក្រោមស្នាដៃរបស់ក្រុមហ៊ុន HMD Global ដោយក្រុមហ៊ុនបានផលិត Nokia 3210 ស៊េរីថ្មី យកលំនាំតាមទូរសព្ទស៊េរីចាស់។ ពេលនេះដែរ អ្នកប្រើប្រាស់ជាច្រើននៅចិនកំពុងតែចាប់អារម្មណ៍លើទូរសព្ទដៃនេះ ដោយសារតែមុខងារថតរូបព្រាលរបស់វា។ នេះបើតាមការចុះផ្សាយរបស់ Drive China ។ Nokia…

លោក TM Roh ដែលជាប្រធានក្រុមហ៊ុន Samsung Mobile បានសាងភាពភ្ញាក់ផ្អើល ក្រោយពីគេដឹងថារូបលោកមិនបានប្រើប្រាស់ស្មាតហ្វូន Samsung ម៉ូដែលកប់នោះឡើយ។ កាលពីខែចុងខែមេសា លោក Rick Osterloh ជាប្រធានជាន់ខ្ពស់មួយរូបរបស់ Google បានបង្ហោះរូបភាពទទួលទានអាហារជាមួយលោក TM Roh។ ប្រធានបទដែលមេធំទាំងពីរពិភាក្សាគ្នាប្រហែលជាកិច្ចសហការលើបច្ចេកវិទ្យា…

ក្រុមហ៊ុន MacPaw បាននិយាយថាផ្សារកម្មវិធី Setapp ដែលជាជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់ iPhone នឹងចាប់ផ្ដើមដាក់ដំណើរការនៅថ្ងៃទី១៤ ខែឧសភា សម្រាប់អ្នកប្រើប្រាស់ក្នុងតំបន់សហភាពអឺរ៉ុប។ ផ្សារកម្មវិធី Setapp បានចាប់ផ្ដើមបង្កើតឡើងតាំងពីខែកុម្ភៈ នៅពេលដែល Apple បានប្រកាសជាលើកដំបូងអំពីការបើកសិទ្ធិឲ្យអ្នកប្រើប្រាស់ទាញយកកម្មវិធីពីផ្សារកម្មវិធីដទៃក្រៅពី App Store ដែលមាននៅលើ iOS 17.4។…

កាលពីពេលមុនគេបានឃើញរូបភាពបែកធ្លាយនៃ Google Pixel 9 Pro ហើយថ្ងៃនេះ ប្រភពដែលបានទម្លាយរូបភាពនេះ បានវិលត្រឡប់មកវិញជាមួយរូបភាពកាន់តែច្រើន មានទាំង Pixel 9 និង Pixel 9 Pro XL ផងដែរ។ បញ្ជាក់ថាឈ្មោះ Pixel 9…