Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»រថយន្ត SUV បែបប្រណីតទាំង ១០ ម៉ូដែលមានការលក់ឈានមុខគេខ្ពស់បំផុតរយៈពេល ៦ ខែ ក្នុងឆ្នាំ ២០២៥ នៅសហរដ្ធអាមេរិក
    ព័ត៌មានថ្មីៗ

    រថយន្ត SUV បែបប្រណីតទាំង ១០ ម៉ូដែលមានការលក់ឈានមុខគេខ្ពស់បំផុតរយៈពេល ៦ ខែ ក្នុងឆ្នាំ ២០២៥ នៅសហរដ្ធអាមេរិក

    July 11, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រថយន្តថ្មីៗមានតម្លៃខ្ពស់កើនឡើងគ្រប់ម៉ាក ដូច្នេះក៏មិនគួរឱ្យភ្ញាក់ផ្អើលដែរថាតម្លៃរថយន្តប្រណីតក៏មានភាពខុសពីរថយន្តធម្មតា។ បន្ទាប់ពីការរាយថ្លៃលក់រថយន្តទូទៅ និងរថយន្តអគ្គិសនីដែលលក់បានច្រើនបំផុត ក្នុងរយៈពេល ៦ ខែ (ចាប់ពី ខែមករា ដល់ ខែមិថុនា ឆ្នាំ 2025) គេក៏បានសម្រេចធ្វើបញ្ជីរថយន្តប្រណីតដែលលក់បានច្រើនបំផុត គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២៥ ដើម្បីមើលថា ម៉ាកប្រណីតណាខ្លះកំពុងមានការលក់ខ្ពស់នៅឆ្នាំ ២០២៥ នេះ បញ្ជីនេះរួមបញ្ចូលតែរថយន្ត SUV បែបប្រណីតទាំងអស់។ ចឹងយើងនិងរាប់ពីលេខ ១០ ទៅមុន។
    10. Audi Q5 លក់បាន ២២,៩១៤ គ្រឿង
    Q5 ទើបតែចេញជំនាន់ថ្មីសម្រាប់សហរដ្ឋអាមេរិក ហើយកំពុងលក់ជាមួយជំនាន់ចាស់ដើម្បីផ្លាស់ប្ដូរ ទោះបីការលក់ធ្លាក់ចុះ ៧% ក៏ដោយ វានៅតែមានប្រជាប្រិយភាពខ្ពស់ក្នុង SUV ប្រណីតទំហំតូច។

    9. Cadillac Escalade លក់បាន ២៤,៣៧៥ គ្រឿង
    Escalade មានមហិច្ឆតា និងអត្តសញ្ញាណខ្លាំង ដូច្នេះវាក៏ជារថយន្តលក់ខ្ពស់បំផុតសម្រាប់ Cadillac ចំនួននេះមិនរាប់បញ្ចូល Escalade IQ (អគ្គិសនី) ទេ ដែលបានលក់បាន ៣,៧៦៦ គ្រឿង។
    8. Lexus TX លក់បាន ២៥,១៤៧ គ្រឿង
    TX ជារថយន្ត SUV មានកៅអី ៣ ជួរថ្មីសម្រាប់ Lexus វាជាតួររកជំនួសរថយន្ត RX និង GX ហើយមានជម្រើសម៉ាស៊ីន Hybrid និង Plug-in Hybrid ផងដែរ។
    7. Buick Envision លក់បាន ២៨,៧៣៧ គ្រឿង
    Buick មិនមែនជាម៉ាកប្រណីតពេញលេញទេ ប៉ុន្តែ Envision ត្រូវបានចាត់ទុកថាស្ថិតក្នុងផ្នែក SUV ប្រណីតតូចមួយ ម៉ូដែលនេះត្រូវបានកែលម្អសម្រាប់ឆ្នាំ ២០២៤។
    6. BMW X3 លក់បាន ២៩,០២៩ គ្រឿង
    X3 ត្រូវបានធ្វើការកែលម្អសម្រាប់ឆ្នាំ ២០២៥ ទោះបីការលក់ធ្លាក់ចុះ ១៦% ក៏ដោយ វាជារថយន្តលក់បានច្រើនទីពីរនៅ BMW បន្ទាប់ពី X5។
    5. Mercedes-Benz GLC-Class លក់បាន ២៩,៣៥៥ គ្រឿង
    GLC មានជម្រើសច្រើនដូចជា GLC Coupe, AMG GLC43, GLC63 និង Plug-in Hybrid ការលក់កើនខ្លាំងបើប្រៀបនឹងឆ្នាំមុន។
    4. Mercedes-Benz GLE-Class លក់បាន ២៩,៤៣៤ គ្រឿង
    GLE គឺជារថយន្ត SUV លក់ច្រើនបំផុតសម្រាប់ម៉ាក Mercedes-Benz ក្នុងពាក់កណ្ដាលឆ្នាំនេះ វារួមមានម៉ូដែល GLE Coupe, AMG និង Plug-in Hybrid ផងដែរ។
    3. BMW X5 លក់បាន ៣៣,៥៨៨ គ្រឿង
    BMW ឥឡូវនេះផ្អែកលើ SUV ជាចម្បង X5 ជារថយន្តទំហំកណ្ដាលដែលលក់បានច្រើនបំផុតក្នុងម៉ាក BMW ទាំងមូល ទោះបីជាជំនាន់បច្ចុប្បន្នចាប់ផ្តើមចាស់ទៅហើយ។

    ពាណិជ្ជកម្ម

    2. Lexus NX លក់បាន ៣៨,២៥៣ គ្រឿង
    NX ជារថយន្ត SUV ទំហំតូចជាង RX តែមានការលក់ខ្ពស់ជាងគូប្រកួតដូចជា Audi Q3 និង BMW X1។ ការលក់ឡើង ១០% បើប្រៀបនឹងពេលកន្លងមក។

    1. Lexus RX លក់បាន ៥២,៨៨៨ គ្រឿង
    RX គឺជារថយន្ត SUV ប្រណីតដំបូងៗដែលមានភាពលេចធ្លោខ្លាំងនៅទីផ្សារ អាមេរិក ទោះបីជាលក់បានធ្លាក់ចុះ ៤% បើប្រៀបធៀបនឹងឆ្នាំមុន ខ្លួនវាក៏នៅតែជារថយន្តប្រណីតលក់បានច្រើនបំផុត។
    ចឹងនេះជាចំនួនលក់រងយន្ត SUV ក្នុងរយៈពេល ៦ ខែ (ចាប់ពី ខែមករា ដល់ ខែមិថុនា ឆ្នាំ 2025) នៅអាមេរិក ហើយបងប្អូនមានចាប់អារម្មណ៍ដូច Admin ទេក្នុងការលក់រយៈពេល ៦ ខែ នេះឃើញថាមានតែ Lexus ទេដែលមានរហូតដល់ទៅ ៣ម៉ូដែលនៅក្នុងនោះ ចឹងសម្រាប់បងប្អូនមានដឹងទេថាហេតុអ្វីបានជា Lexus អាចឈរជើងបានដល់ទៅ ៣ម៉ូដែលបាននៅក្នុងបញ្ចីរលក់បានច្រើននៅអាមេរិក កុំភ្លេចខមមិនម្នាក់មួយផងណា។

    Audi Q5 BMW X3 BMW X5 Buick Envision Cadillac Escalade Lexus NX Lexus RX Lexus TX
    Share. Facebook Telegram WhatsApp
    Previous ArticleOpenAI នឹងបង្កើត web browser ថ្មីដើម្បីជំនួស Chrome របស់ Google!
    Next Article ហេតុអ្វីបានជា Galaxy Z Fold7 មិនកែលម្អថាមពលថ្ម?

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.