Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Nvidia នឹងបន្តការលក់បន្ទះឈីប AI របស់ខ្លួននៅចិនក្នុងពេលឆាប់ៗនេះ!
    ព័ត៌មានថ្មីៗ

    Nvidia នឹងបន្តការលក់បន្ទះឈីប AI របស់ខ្លួននៅចិនក្នុងពេលឆាប់ៗនេះ!

    July 16, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីមានការជួបពិភាក្សាគ្នារវាងលោក Jensen Huang ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពេលនេះ  ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានប្រកាសគ្រោងនឹងវិលត្រលប់ទៅរកសុីនៅក្នុងទីផ្សារចិនវិញហើយ បន្ទាប់ពីខាតបង់ប្រាក់ចំណូលជាង ១៥ ពាន់លានដុល្លារ។

    ពាណិជ្ជកម្ម

    ក្នុងនោះ ក្រុមហ៊ុន Nvidia គឺបាន កំពុងនឹងស្នើសុំអាជ្ញាប័ណ្ណពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឲ្យមានការចាប់ផ្តើមលក់នូវបន្ទះឈីប AI ប្រភេទ H20 របស់ខ្លួននៅទីផ្សារចិនវិញ។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងការរឹតបន្តឹងការនាំចេញ ពួកគេក៏បានបង្ហាញចេញនូវផលិតផលថ្មីរបស់ខ្លួនគឺ RTX Pro GPU ផងដែរ ដែលរចនាឡើងជាពិសេសសម្រាប់ប្រទេសចិន។

    គួរបញ្ជាក់ថា ក្នុងដំណើរទស្សនៈកិច្ចរបស់លោក Jensen Huang ទៅកាន់ប្រទេសចិន លោកគឺបាននិយាយថា ចំពោះមូលហេតុដែលក្រុមហ៊ុនខ្លួនចង់វិលត្រលប់ទៅរកសុីនៅក្នុងប្រទេសចិនវិញ គឺដោយសារតែប្រទេសចិនគឺជាទីផ្សារសំខាន់មួយសម្រាប់អនាគតរបស់ក្រុមហ៊ុន Nvidia បើទោះបីជាមានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុន Huawei ក៏ដោយ៕

    ប្រភពៈ Reuters

    Chips Nvidia
    Share. Facebook Telegram WhatsApp
    Previous Articleការបញ្ចេញកម្លាំងម៉ូទ័រទាំងបួននៅក្នុង Rivian R1T និង R1S ឆ្នាំ 2026 ពិតជាមិនធម្មតា
    Next Article Li i6 SUV អគ្គិសនីបង្ហាញចម្ងាយបើកបរជាផ្លូវការ 720km និងតម្លៃចាប់ពី 27,900 ដុល្លារ

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.