Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Li i6 SUV អគ្គិសនីបង្ហាញចម្ងាយបើកបរជាផ្លូវការ 720km និងតម្លៃចាប់ពី 27,900 ដុល្លារ
    យានយន្ត

    Li i6 SUV អគ្គិសនីបង្ហាញចម្ងាយបើកបរជាផ្លូវការ 720km និងតម្លៃចាប់ពី 27,900 ដុល្លារ

    July 16, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Li Auto បានបង្ហាញព័ត៌មានជាផ្លូវការថា រថយន្ត SUV អគ្គិសនីថ្មីរបស់ខ្លួនឈ្មោះ Li i6 នឹងមានចម្ងាយបើកបរបីជម្រើស៖ 660 គីឡូម៉ែត្រ (ជម្រើស AWD), 710 គីឡូម៉ែត្រ (ជម្រើស RWD), 720 គីឡូម៉ែត្រ (ជម្រើស RWD) ទាំងអស់ត្រូវបានបំពាក់ដោយថ្ម LiFePO₄ 87.3075 kWh (5C)។ ព័ត៌មាននេះត្រូវបានបង្ហាញក្នុងឯកសារ MIIT របស់ចិន។ ការដាក់ឱ្យប្រើជាផ្លូវការត្រូវបានកំណត់សម្រាប់ខែកញ្ញា ឆ្នាំ 2025 ដោយមានតម្លៃចាប់ពី 27,900 ដុល្លារ, ហើយត្រូវបានចាត់ទុកជាម៉ូដែលមានតម្លៃសមរម្យជាងគេរបស់ម៉ាកនេះ។
    Li i6 គឺជាម៉ូដែលទី 2 ក្នុងស៊េរីថ្មីឈ្មោះ “i series” បន្ទាប់ពី Li i8។ វាបង្កើតឡើងលើបច្ចេកវិទ្យាអគ្គិសនី 800V high-voltage។ ជម្រើស RWD មានម៉ូទ័រអគ្គិសនីកម្លាំង 250 kW (335 hp) ហើយមានទម្ងន់ 2,395 kg និង 2,380 kg។ ជម្រើស AWD បន្ថែមម៉ូទ័រមុខ 150 kW (201 hp), មានទម្ងន់ 2,515 kg ហើយអាចចាប់ផ្តើមពី 0–100 km/h ត្រឹមតែ < 4 វិនាទី ការផ្ទុកការសាកថ្មលឿន 10 នាទីបានចម្ងាយ 500km។ Li i6 គឺជា SUV ចំណុះ 5 កៅអី មានទំហំបណ្ដោយ: 4,950 mm, ទទឹង: 1,935 mm, កម្ពស់: 1,655 mm, គម្លាតកង់មុខទៅក្រោយ (Wheelbase) 3,000 mm ប្រើប្រាស់រង្វាន់កង់ជម្រើស 20″ និង 21″។
    រចនាផ្ទៃខាងក្រៅ បន្តនូវស្ទីលស៊េរី i ដូច Li i8 មានរូបរាងទម្រង់សាមញ្ញ ការ Design ប្រើ លាយពណ៌ពីរ, ប៉ាណាបិទជិតផ្ទៃខាងមុខ
    លីដា (LiDAR) នៅលើដំបូលគ្រោងជាជម្រើសរបស់ Hesai ATL ដើម្បីគាំទ្រជំនួយបើកបរខ្ពស់ (ADAS)។ នៅថ្ងៃទី 22 ឧសភា, Li Auto បានបន្ថយគោលដៅលក់ប្រចាំឆ្នាំ 2025 ចុះពី 700,000 គ្រឿង ទៅ 640,000 គ្រឿង។ ក្នុងកន្លះឆ្នាំដំបូង 2025 ក្រុមហ៊ុនបានដឹកជញ្ជូន 203,938 គ្រឿង, ដែលកើន 7.9% បើប្រៀបនឹងឆ្នាំមុន និងគិតជាង 31.9% នៃគោលដៅថ្មី។
    ក្នុងចំណោមម៉ូដែលទាំងអស់មានតែម៉ូដែល Li L6 ប៉ុណ្ណោះដែលលក់បានលើស 10,000 គ្រឿង ក្នុងមួយខែ ជាមួយការលក់សរុប 96,354 គ្រឿង ក្នុងកន្លះឆ្នាំ ម៉ូដែលលក់ខ្សោយបំផុតគឺ Li Mega ដោយមានលក់សរុបតែ 5,805 គ្រឿង នៅពេលដែល Li i6 ចេញលក់ជាផ្លូវការ គេនឹងចង់ដឹងថា តើវាអាចអភិវឌ្ឍសមត្ថភាពលក់បានយ៉ាងដូចម្តេច ក្នុងនាមជាម៉ូដែលមានតម្លៃសមរម្យបំផុតរបស់ម៉ាក។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleNvidia នឹងបន្តការលក់បន្ទះឈីប AI របស់ខ្លួននៅចិនក្នុងពេលឆាប់ៗនេះ!
    Next Article Jeep Wagoneer ថ្មី ឆ្នាំ 2025 គឺជាជំនាន់ទី 4 សម្រាប់ម៉ូដែល SUV ដែលមានកៅអី ៣ជួររបស់ Jeep

    Related Posts

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.