Browsing: ព័ត៌មានថ្មីៗ

[តៃវ៉ាន់] ការ​នាំ​ចេញ​របស់​តៃវ៉ាន់​ទំនង​ជា​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល ២៤ខែ​ជាប់​គ្នា​នៅត្រឹម​ខែ​មិថុនា និងលឿនជាងខែឧសភា ដោយសារ​ការ​បន្ធូរបន្ថយ​បញ្ហា​សង្វាក់​ផ្គត់ផ្គង់ និង​តម្រូវ​ការ​បច្ចេក​វិទ្យា​កាន់​តែ​ខ្លាំង។ តៃវ៉ាន់ ដែលជាមជ្ឈមណ្ឌលសកលសម្រាប់ការផលិតបន្ទះឈីប និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ Apple Inc គឺជាអ្នកនាំចេញទំនិញបច្ចេកវិទ្យាឈានមុខគេមួយនៅអាស៊ី ដូច្នេះទិន្នន័យពាណិជ្ជកម្មត្រូវបានគេមើលឃើញថាជាប្រទេសមួយដ៏សំខាន់នៃតម្រូវការពិភពលោកសម្រាប់ឧបករណ៍បច្ចេកវិទ្យា។ ការ​នាំ​ចេញ​កាលពី​ខែ​មុន​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​បាន​កើនឡើង ១៣,៥៥ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន ដែល​ការ​ស្ទង់​មតិ​របស់​អ្នក​វិភាគ ១៨ រូប​បាន​បង្ហាញ​ថា លឿន​ជាង​ការ​កើនឡើង…

[វៀតណាម] ប្រទេសវៀតណាមបានកំណត់គោលដៅកំណើនផលិតផល​ក្នុង​ស្រុក​សរុប (GDP) ៧ ភាគរយសម្រាប់ឆ្នាំ ២០២២នេះ នេះបើយោងតាមរដ្ឋមន្រ្តីផែនការ និងវិនិយោគ ដែលបាននិយាយកាលពីថ្ងៃទី៤ កន្លងទៅនេះ ដែលនេះវាមានការកើនឡើងខ្ពស់ជាងឆ្នាំមុនដែលកំណត់ត្រឹម ៦.០ ទៅ ៦,៥ភាគរយប៉ុណ្ណោះ។ ដើម្បីសម្រេចបាននូវការកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនេះ នៅត្រីមាសទីប្រទេសវៀតណាមត្រូវចាំបាច់មាន GDP ចំនួន ៩.០ភាគរយ និងត្រីមាសទី៤…

នៅចុងសប្តាហ៍នេះ ភាពយន្តគំនូរជីវចលរបស់ Universal និង Illumination បានរកចំណូលបានជាង ១០៨ លានដុល្លារក្នុងការលក់សំបុត្រក្នុងស្រុក ព្រមទាំងរកបាន ៩៣,៧ លានដុល្លារបន្ថែមពីទីផ្សារអន្តរជាតិ ដែលនាំឱ្យមានការប៉ាន់ស្មានមានរហូតដល់ ២០២លានដុល្លារនៅទូទាំងពិភពលោក នៅកំឡុងនៃការចាក់បញ្ជាំងចុងសប្តាហ៍នេះ។ លោក Paul Dergarabedian អ្នកវិភាគប្រព័ន្ធផ្សព្វផ្សាយជាន់ខ្ពស់នៅ Comscore បាននិយាយថា…

ចំណែកទីផ្សាររថយន្តអគ្គិសនីរបស់ Tesla ប្រហែលជាត្រូវថយចុះពី ៧០% នាពេលបច្ចុប្បន្ន មកនៅត្រឹម ១១% នៅ​ត្រឹម​ឆ្នាំ២០២៥ ខាងមុខ ខណៈដែលក្រុមហ៊ុននេះរងការប្រកួតប្រជែងពីក្រុមហ៊ុន General Motors និង Ford ផងដែរ។ នេះបើតាមការសិក្សាថ្មីមួយរបស់ Bank of America។ ផ្អែកតាមការស្រាវជ្រាវ…

ក្រុមហ៊ុនផលិតរថយន្ត Aiways Automobiles ដែលជាម៉ាករថយន្តរបស់ចិនដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ កំពុងពិចារណាលក់រថយន្តនៅក្នុងប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស ក្នុងការពង្រឹងលើការពង្រីករថយន្តទៅកាន់ទីផ្សារបើកបរចង្កូតស្តាំ (RHD)។ បច្ចុប្បន្ន Aiways Automobiles លក់រថយន្តនៅអ៊ឺរ៉ុបតែមួយគត់គឺម៉ូឌែល U5 ជារថយន្តប្រភេទ SUV ខ្នាតកណ្តាល ទោះបីជារថយន្ត U6 coupe…

[TikTok] សមាជិកនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធ FCC (Federal Communications Commission) បានជំរុញឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc និង Google របស់ Alphabet Inc ដកកម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ចិនចេញពីកម្មវិធី Download របស់ខ្លួន។ ជាមួយការស្នើសុំនេះ…

[វៀតណាម] យោងតាមទិន្នន័យដែលទើបតែចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (GSO)នៃប្រទេសវៀតណាមនៅព្រឹកថ្ងៃទី ២៩ ខែមិថុនាបានបង្ហាញថា GDP (Gross Domestic Product) នៅក្នុងត្រីមាសទីពីរត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៧,៧២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលខ្ពស់ជាងអត្រាកំណើននៃត្រីមាសទីពីរនៃកំឡុងឆ្នាំ ២០១១-២០២១។ GDP ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២២នេះ បានកើនឡើង ៦,៤២ភាគរយ ខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ…

[រុស្ស៊ី] ត្រឹមតែមួយខែប៉ុណ្ណោះ តម្លៃប្រេង Urals របស់រុស្ស៊ីបានកើនឡើងជិត ២០% ដោយសារតែតម្រូវការខ្លាំងពីអាស៊ី។ យោងតាមទិន្នន័យពីរដ្ឋាភិបាលរុស្ស៊ីបង្ហាញថាតម្លៃប្រេង Urals នៅក្នុងប្រទេសនៅតែកើនឡើង ដែលវាបង្ហាញថាតម្រូវការប្រេងរបស់រុស្ស៊ីនៅតែខ្លាំង។ ជាមធ្យមក្នុងអំឡុងពាក់កណ្តាលខែឧសភាដល់ពាក់កណ្តាលខែមិថុនា តម្លៃប្រេង Urals ជាមធ្យមគឺ ៨៧,៤៩ដុល្លារក្នុងមួយបារ៉ែល នេះ​បើ​យោង​តាម​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា​នេះ​គឺ​កើន​ឡើង ២០ ភាគរយ​ធៀប​នឹង​ខែ​មុន​។ Urals…

តាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន ឆ្នាំ ២០២១ បានបង្ហាញពីទិដ្ឋភាពជារួមនៃការទូទាត់ដែលកំពុងតែមានការផ្លាស់ប្តូរយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល។ បច្ចុប្បន្ន ១៤% (ដប់បួនភាគរយ) នៃអ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនបានប្រើប្រាស់សាច់ប្រាក់សុទ្ធទេ ហើយនិន្នាការនេះត្រូវបានគេសង្កេតឃើញថាអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាមានភាពឈានមុខគេ នេះបើយោងតាមតួលេខបង្ហាញ (ដែលមានប្រមាណរហូតដល់ ៣៦%)។ បើមើលទៅតាមប្រភេទដែ​លអ្នកប្រើប្រាស់និយម ការប្រើប្រាស់កាបូបអេឡិចត្រូនិក (e-Wallet) និង…

ក្រុមហ៊ុន Netflix បាន និងកំពុងបញ្ឈប់បុគ្គលិករបស់ខ្លួនប្រហែល ៣០០នាក់បន្ថែមទៀតនៅទូទាំងក្រុមហ៊ុន ដែលស្មើរ ៣% នៃបុគ្គលិកសរុប ដែលកើតឡើងប្រហែលមួយខែបន្ទាប់ពីក្រុមហ៊ុនស្ទ្រីម (Stream) បានលុបចោលមុខតំណែងប្រហែល ១៥០ បន្ទាប់ពីការបាត់បង់អតិថិជនលើកដំបូងរបស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍។ ក្រុមហ៊ុន Netflix បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “ថ្ងៃនេះយើងសោកស្តាយណាស់ដែលបានឱ្យបុគ្គលិកយើងឈប់ប្រហែល ៣០០នាក់” ។ “ខណៈពេលដែលយើងបន្តវិនិយោគយ៉ាងសំខាន់នៅក្នុងអាជីវកម្ម…