Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Vivo ចេញទូរស័ព្ទដៃថ្មី ចុះទឹកលេងហ្គេមបាន ១២ម៉ោង ទទួលបានផ្កាយប្រាំពី SGS លើការការពារភ្នែក ឯតម្លៃខ្ទង់ ២០០ដុល្លារ
    បច្ចេកវិទ្យា

    Vivo ចេញទូរស័ព្ទដៃថ្មី ចុះទឹកលេងហ្គេមបាន ១២ម៉ោង ទទួលបានផ្កាយប្រាំពី SGS លើការការពារភ្នែក ឯតម្លៃខ្ទង់ ២០០ដុល្លារ

    September 6, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Vivo បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃ Vivo Y300 Pro 5G ក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៥៣ ដុល្លារ ដល់ ៣៥២ ដុល្លារ។

    ទូរស័ព្ទដៃ Vivo Y300 Pro ទទួលបានអេក្រង់ 3D AMOLED ទំហំ ៦,៧៧ អ៊ីញ 120Hz មានកម្រិតពន្លឺ 5,000 nits និងកម្រិតបង្ហាញ 2392 x 1080 pixels ដំណើរការដោយបន្ទះឈីប Snapdragon 6 Gen 1 4nm ជាមួយ Adreno 710 GPU និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ OriginOS 14 ព្រមទាំងទទួលបាន 8GB / 12GB អង្គផ្ទុក 128GB / 256GB / 512GB និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ Vivo Y300 Pro មានភ្ជាប់មកជាមួយមុខងារការពារភ្នែក ដោយទទួលបានវិញ្ញាបនប័ត្រការពារភ្នែកពី SGS, អាវការពារទឹក និងធូលី IP65 និងគាំត្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6 , Bluetooth 5.1, GPS និង USB Type-C។

    ពាណិជ្ជកម្ម

    សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ Vivo Y300 Pro មានទំហំ 50MP ខណៈដែលកាមេរ៉ាមុខមានទំហំ 32MP ។ ចំណែកផ្នែកថាមពលវិញ វាទទួលបានថាមពលថ្ម 6,500mAh គាំទ្រការសាកល្បឿនលឿន 80W អាចលេងហ្គេមបានរហូតដល់ ១២ ម៉ោង នៅពេលសាកថ្មពេញម្តង។

    ចំពោះការរចនារបស់ទូរស័ព្ទដៃ Vivo T3 Pro មានសភាពស្តើងដែលមានកម្រាស់ត្រឹមតែ ៧,៦៩ មីលីម៉ែត្រ និងទម្ងន់ ១៩៣,៦ ក្រាម ប៉ុណ្ណោះ និងទទួលបាននូវជម្រើសពណ៌ចំនួន៤ រួមមានពណ៌ Titanium ពណ៌មាស ពណ៌ស និងពណ៌ខ្មៅ៕

    ប្រភពៈ FoneArena

    Vivo Vivo Y300 Pro 5G
    Share. Facebook Telegram WhatsApp
    Previous Articleស្ងាត់ៗ! BMW ថា ខ្លួននឹងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តថាមពលអ៊ីដ្រូសែនដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០២៨ ខាងមុខនេះ
    Next Article Red Magic ចេញ Gaming Tablet សេរ៊ីថ្មីរបស់ខ្លួន តម្លៃខ្ទង់ ៥០០ដុល្លារ ប៉ុណ្ណោះ

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.