Browsing: ព័ត៌មានថ្មីៗ

ប្រាក់ចំណេញប្រចាំត្រីមាស ៤ដងជាប់ៗគ្នាបានជួយក្រុមហ៊ុនតាក់ស៊ី Vinasun ឱ្យត្រលប់មករកប្រាក់ចំណេញវិញនៅឆ្នាំ២០២២ បន្ទាប់ពីបានខាតរយៈពេល ២ឆ្នាំដោយសារកូវីដ។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុនៃត្រីមាសទី៤ ឆ្នាំ២០២២ របស់ក្រុមហ៊ុន Vietnam Sunshine Joint Stock Company (Vinasun) ប្រាក់ចំណូលសុទ្ធត្រូវបានកត់ត្រាចំនួន ១៣,៨លានដុល្លារ។ ប្រាក់ចំណេញបន្ទាប់ពីគិតពន្ធរបស់ក្រុមហ៊ុនមេមានចំនួនជាង ២,២៧លានដុល្លារ កើនឡើងជិត…

ទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហ្វីលីពីនបានប្រកាសពីឱនភាពពាណិជ្ជកម្មចំនួន ៤,៦ពាន់​លាន​ដុល្លារសម្រាប់ខែធ្នូ ដែលជាគម្លាតពាណិជ្ជកម្មដ៏ធំបំផុតក្នុងរយៈពេលបីខែ។ ដែលនោះបាននាំមានឱនភាពពាណិជ្ជកម្មពេញមួយឆ្នាំរហូតដល់ទៅ ៥៨.៣ ពាន់លានដុល្លារ បើធៀបនឹងគម្លាតឆ្នាំ២០២១ ដែលមាន ៤២,២ ពាន់លានដុល្លារ។​ បើយោងតាមអាជ្ញាធរស្ថិតិហ្វីលីពីនបាននិយាយថា ការនាំចូលក្នុងខែធ្នូបានធ្លាក់ចុះ ៩,9 ភាគរយមកត្រឹម ១០,៣ ពាន់លានដុល្លារធៀបនឹងឆ្នាំមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២១ មក។…

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Ford Motor Co កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Co ជុំវិញការលក់រោងចក្រផលិតនៅប្រទេសអាល្លឺម៉ង់។ រោងចក្រដែលកំពុងពិភាក្សាគឺជារោងចក្រ Saarlouis ដែលការផលិតរថយន្តត្រូវបានគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ដោយរបាយការណ៍របស់ WSJ បាននិយាយថា ការពិភាក្សានៅតែស្ថិតក្នុងដំណាក់កាលបឋម…

បើយោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មបានថ្លែងទៅកាន់សន្និសីទមួយកាលពីថ្ងៃចន្ទថាក្រុមហ៊ុន Apple Inc ចង់ឱ្យប្រទេសឥណ្ឌាមានចំណែករហូតដល់ ២៥ភាគរយនៃផលិតកម្មរបស់ខ្លួនពី ៥ ភាគរយទៅ ៧ ភាគរយដែលមាននៅពេលឥឡូវនេះ ខណៈដែលក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះបន្តផ្លាស់ប្តូរការផលិតរបស់ខ្លួនអោយឆ្ងាយពីប្រទេសចិន។ លោក Piyush Goyal បាននិយាយថា “Apple, វាជារឿងជោគជ័យមួយបន្ថែមទៀត” ដោយបានលើកយកប្រទេសឥណ្ឌាជាទិសដៅផលិតកម្មប្រកួតប្រជែង “ពួកគេមានប្រហែល…

យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Spotify ទំនងកាត់បន្ថយបុគ្គលិកបន្ថែមនៅសប្តាហ៍នេះ ដើម្បីកាត់បន្ថយចំណាយ ដែលដូចគ្នាទៅនឹងក្រុមហ៊ុនផ្សេងទៀតៗដូចជា Alphabet Inc, Amazon.com Inc និង Microsoft Corp ដែលបានកាត់បន្ថយបុគ្គលិករាប់ពាន់នាក់របស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាបានកាត់បន្ថយការងារកាលពីឆ្នាំមុន ដោយសារការកើនឡើងនៃតម្រូវការក្នុងអំឡុងពេលជំងឺរាតត្បាត ហើយការបញ្ឈប់ការងារបានបន្តនៅឆ្នាំនេះជាមួយនឹងក្រុមហ៊ុនដែលកំពុងស្វែងរកការរក្សាការចំណាយដើម្បីកាត់បន្ថយការធ្លាក់ចុះនៃសេដ្ឋកិច្ច។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ…

ក្រុមហ៊ុនតូយ៉ូតាបានធ្វើការកំណត់នូវចំនួននៃការបញ្ជាទិញនូវរថយន្តរថយន្ត Lexus ម៉ូឌែលថ្មីនៅក្នុងទីផ្សារប្រទេសជប៉ុន។ ដោយព័ត៌មានលម្អិតនៃការផ្លាស់ប្តូរដែលបានចែករំលែកទៅកាន់អ្នកចែកចាយបង្ហាញថាតូយ៉ូតា បានធ្វើការកំណត់លើការបញ្ជាទិញលើរថយន្ត Lexus ចំនួន ៩ម៉ូដែលផ្សេងៗគ្នានៅក្នុងទីផ្សារកំណើតរបស់ខ្លួន ហើយបានកំណត់ចំនួននៃការបញ្ជាទិញដែលបានបែងចែកទៅឱ្យឈ្មួញនីមួយៗ ដោយចំនួននៃការបញ្ជាទិញដែលមានសម្រាប់អ្នកចែកចាយនីមួយៗមានភាពខុសគ្នា ហើយនៅពេលដែលយានយន្តដែលបានបែងចែកទាំងអស់ត្រូវបានលក់អស់ នោះមិនអាចធ្វើការបញ្ជាទិញទៀតទេ។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើង ក៏ដោយសារតែកង្វះខាតនៃសមាសធាតុសំខាន់ៗមួយចំនួន ដោយរួមទាំងបន្ទះឈីបដែល ត្រូវបានគេរំពឹងថានឹងអូសបន្លាយបន្តមកដល់ឆ្នាំ២០២៣។ ក្រុមហ៊ុន Toyota មិនបានបញ្ជាក់អំពីពេលវេលាដឹកជញ្ជូនដែលរំពឹងទុកសម្រាប់ម៉ូដែល Lexus…

ការនាំចេញកុំព្យូទ័រជាសកលត្រូវបានគេរំពឹងថានឹងកើនឡើងចាប់ពីចុងឆ្នាំ ២០២៣ ជាមួយនឹងការធ្វើឱ្យប្រសើរនូវប្រព័ន្ធនៃវដ្តថ្មីដែលទំនងជានឹងបង្កើនល្បឿនកំណើននៅឆ្នាំក្រោយនេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC និង Canalys ។ ក្រុមហ៊ុនស្រាវជ្រាវបាននិយាយថា រហូតមកដល់ពេលនេះ អតិថិជនដែលរងផលប៉ះពាល់ដោយអតិផរណា និងវិបត្តិសេដ្ឋកិច្ចបាននឹងកំពុងពន្យារពេលការធ្វើឱ្យប្រសើរឡើងប្រព័ន្ធ ប៉ុន្តែទាំងនេះនឹងត្រូវបានជំរុញទៅក្នុងផ្នែកចុងក្រោយនៃឆ្នាំនេះ និងជំរុញឱ្យមានកំណើនទីផ្សារកុំព្យូទ័រ។ អ្នកវិភាគ IDC បាននិយាយថា “ផ្នែកពាណិជ្ជកម្មមានកត្តាជំរុញជាច្រើនឆ្ពោះទៅរកកំណើន រួមទាំងការខិតជិតដល់ទីបញ្ចប់នៃការគាំទ្រសម្រាប់ Windows 10។…

គណៈរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាបាននិយាយកាលពីថ្ងៃអង្គារទី១៧ ខែមករាថា ខ្លួននឹងកាត់បន្ថយការចំណាយថវិកាឡើងវិញចំនួន ៦% ក្នុងឆ្នាំ២០២៣ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប្រាំពីរទសវត្សរ៍ ហើយកំពុងស្វែងរកការគាំទ្រពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ អ្នកនាំពាក្យរបស់គណៈរដ្ឋមន្ត្រី លោក Bandula Gunawardana បានប្រាប់អ្នកយកព័ត៌មានថា គណៈរដ្ឋមន្ត្រីក៏បានអនុម័តលើសំណើពន្យារពេលបើកប្រាក់ខែរបស់បុគ្គលិកសាធារណៈមួយចំនួន ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សម្រាប់ស្រីលង្កាត្រូវបានជាប់បំណុលសាធារណៈដែលជំពាក់បំណុលគេយ៉ាងច្រើន ដើម្បីដោះស្រាយប្រាក់កម្ចី IMF ចំនួន ២,៩…

ក្រុមហ៊ុនផលិតរថយន្តចិន Xpeng កាលពីថ្ងៃអង្គារបានប្រកាសកាត់បន្ថយតម្លៃសម្រាប់ម៉ូដែលមួយចំនួនតាមរយៈគណនី WeChat ផ្លូវការរបស់ខ្លួន បន្ទាប់ពីការផ្លាស់ប្តូរស្រដៀងគ្នាដោយ Tesla និង Seres និងជំរុញឱ្យមានការរំពឹងថានឹងតម្លៃកាន់តែទូលំទូលាយប្រគួតប្រជែង។ Xpeng បានទម្លាក់តម្លៃចាប់ផ្តើមសម្រាប់រថយន្ត P7 Sedan អគ្គិសនីសុទ្ធដែលលក់ដាច់បំផុតរបស់ខ្លួនមកត្រឹម ៣១ ០១៥ដុល្លារ ចំណែករថយន្ត P5 sedan…

ក្រុមហ៊ុន Twitter Inc កំពុងផ្តល់ជូននូវការផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃដល់ម៉ាកយីហោដែលផ្សាយពាណិជ្ជកម្មនៅលើវេទិការបស់ខ្លួន ដែលជាការធ្វើឡើងដើម្បីទាក់ទាញម៉ាកយីហោត្រឡប់ទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ដែលបានមើលឃើញថាអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ខ្លួនកាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីការកាន់កាប់របស់ Elon Musk នេះបើយោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ។ របាយការណ៍នេះបាននិយាយថា Twitter កំពុងកាត់បន្ថយទំហំផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃដោយផ្តល់ជូ នដើម្បីដោះដូរនឹងការផ្សាយពាណិជ្ជកម្មរបស់អ្នកផ្សាយពាណិជ្ជកម្មរហូតដល់ ២៥០ ០០០ដុល្លារ ដោយរបាយការណ៍នេះបាន…