Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចេញហើយ!​ Honda Amaze ជំនាន់ថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារ ប្រើម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ស៊ីប្រេងជាមធ្យមខ្ទង់ ៥លីត្រ
    ព័ត៌មានថ្មីៗ

    ចេញហើយ!​ Honda Amaze ជំនាន់ថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារ ប្រើម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ស៊ីប្រេងជាមធ្យមខ្ទង់ ៥លីត្រ

    December 6, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Honda Amade ជំនាន់ទី ៣ ស៊េរីឆ្នាំ ២០២៥ នៅក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃលក់ចាប់ពី ៩ ៤០០ ដុល្លារ ដល់ ១២ ៩០០ ដុល្លារ ។

    ពាណិជ្ជកម្ម

    Honda Amade ជំនាន់ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៧៣៣ ម.ម កម្ពស់ ១ ៥០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៤៧០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងប្រភេទ i-VTEC មានចំណុះ ១,២ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៨៩ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃចំនួន ៥វគ្គ និង CVT ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៥លីត្រ ក្នុងចម្ងាយបើកបរ ១០០ គីឡូម៉ែត្រ។

    សម្រាប់ការឌីស្សាញផ្នែកខាងក្រៅត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុងមានភាពអំណាចជាងមុនដោយមានប៉ាណាទំហំធំជាងជំនាន់មុនអបជាមួយចង្កៀងមុខ-ក្រោយ LED ថ្មីរាងស្លីម ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រថ្មីទំហំ ១៥អ៊ីញ និងដៃទ្វារប្រភេទ Flush-door រួមជាមួយនឹងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។

    ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការអ្នកបើកបរ Honda Sensing ADAS technology ជាស្តង់ដារ រួមទាំងប្រព័ន្ធបើកបរដោយស្វ័យប្រវិត្តិកម្រិតទី ២ និងពោងសុវត្ថិភាពចំនួន ៦ចំនុចផងដែរ៕

    ប្រភពៈ Carscoops

    Honda Honda Amade
    Share. Facebook Telegram WhatsApp
    Previous Articlerealme ថា ទូរស័ព្ទដៃសេរ៊ីថ្មី realme Neo7 នឹងចេញនៅសប្តាហ៍ក្រោយនេះ ជាមួយតម្លៃលក់ខ្ទង់ ៣០០ដុល្លារ និងទទួលបានថ្មធំដល់ 7,000mAh
    Next Article ចេញហើយ! ថេប្លេតលំដាប់ថវិកាសេរ៊ីថ្មី Tecno Megapad 11 គាំទ្រមុខងារ AI ម៉ាអែម

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.