កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មាន Digital Chat Station បាននិយាយថា ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Oppo នឹងធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃសេរ៊ីថ្មី Oppo Find X8 Ultra នៅក្នុងដើមឆ្នាំ២០២៥ ខាងមុខនេះនៅក្នុងទីផ្សារប្រទេសចិន បន្ទាប់ពីប្រកាសចេញលក់នូវស្មាតហ្វូន Oppo Find X8 និង Find X8 Pro កាលពីពេលថ្មីៗកន្លងទៅនេះ។
ក្នុងនោះ ទូរស័ព្ទដៃ Oppo Find X8 Ultra ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់ OLED ទំហំ ៦,៨២ អ៊ីញ 120Hz មានកម្រិតបង្ហាញ 2K ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ ColorOS 15 និងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB / 1TB ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃ ultrasonic នៅលើផ្នែកអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ា ទូរស័ព្ទដៃ Oppo Find X8 Ultra ត្រូវបានរំពឹងថានឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP មាន OIS បូករួមជាមួយលេនទូលាយ ultra-wide ទំហំ 50MP, លេនពង្រីក telephoto ទំហំ 50MP គាំទ្រការថត 75mm ឬ 3x optical zoom និង OIS និងលេន periscope telephoto ទំហំ 50MP គាំទ្រការថត 150mm ឬ 6x optical zoom និង OIS ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 50MP ដូចគ្នា។
ចំណែកផ្នែកថាមពលថ្មវិញ ត្រូវបានរំពឹងថានឹងទទួលបានកញ្ជប់ថាមពលថ្មទំហំ 6,000mAh គាំទ្រការសាកតាមខ្សែ 80W និង 50W ឥតខ្សែ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ ត្រូវបានរំពឹងថានឹងទទួលបានបាសសម្លេង Stereo speakers និងរន្ធ USB Type-C audio, អាវការពារធូលី និងទឹកកម្រិត IP68 + IP69 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 7, Bluetooth 5.4, GPS និង USB Type-C ។
គួរឲដឹងថា ការរចនារបស់ស្មាតហ្វូននេះ ត្រូវបានរំពឹងថានឹងទទួលបានការរចនាស៊ុមអាលុយមីញ៉ូមដែលស្រដៀងនឹការរចនារបស់ iPhone ជាមួយអេក្រង់កោង និងខ្នងប្រភេទកញ្ជក់ រួមជាមួយនឹងការរចនាកាមេរ៉ាផ្នែកខាងក្រោយរាងមូលមានកាមេរ៉ាចំនួន៤ និងមានកម្រាស់ និងទម្ងន់ស្តើង៕