ប្រាក់ចំណូលរបស់ប្រទេសថៃ ពីបច្ចេកវិទ្យា 5G ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៤១ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ខណៈពេលដែលស្ទើរតែពាក់កណ្តាលនៃអ្នកប្រើប្រាស់ទូរសព្ទចល័ត ត្រូវបានគេរំពឹងថា នឹងមានលទ្ធភាពប្រើប្រាស់សេវាកម្មជំនាន់ទី៥ នៅឆ្នាំ ២០២៧។ នេះបើយោងតាមក្រុមហ៊ុនទូរគមនាគមន៍យក្សស៊ុយអែត Ericsson។
Browsing: ព័ត៌មានថ្មីៗ
ប្រទេសសិង្ហបុរី៖ អ្នកដែលទទួលបានការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ឬស៊ីណូហ្វាម ចំនួន២ដុស ត្រូវបានរំលឹកឱ្យចាក់លើកទី 3 របស់ពួកគេ ដើម្បីទទួលបានប្រសិទ្ធភាពពេញលេញ។ ក្រសួងសុខាភិបាលរបស់សិង្ហបុរី បាននិយាយកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះថា យើងបានធ្វើការផ្ញើរសារទៅកាន់មនុស្ស ៧០ ០០០នាក់ ដែលបានចាក់ដុសទី២ បន្ទាប់ពី ៣ខែមុខ អាចមកធ្វើការចាក់ដុសទី៣បាន។…
ធនាគារកណ្តាលនៃប្រទេសថៃ Bank of Thailand បានព្រមានក្រុមហ៊ុននានា អំពីការទទួលយកទ្រព្យសកម្មឌីជីថលជាការទូទាត់សម្រាប់ទំនិញ និងសេវាកម្ម ខណៈដែលក្រុមហ៊ុនកាន់តែច្រើនបានចាប់ផ្តើមភាពជាដៃគូ ដើម្បីទទួលយករូបិយប័ណ្ណគ្រីបតូសំខាន់ៗជាការទូទាត់។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីក្រុង Tel Aviv បានជាប់ឈ្មោះជា “ទីក្រុងដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោកក្នុងការរស់នៅ” (most expensive city in the world to live in) ដោយសារតែការកើនឡើងនៃអតិផរណា និងបញ្ហាសង្វាក់ផ្គត់ផ្គង់បានជំរុញឲ្យតម្លៃនៅទូទាំងពិភពលោកកើនឡើង។
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារ ទី ៣០ ខែវិច្ឆិកា ២០២១ ថា រដ្ឋសភាជាតិបានសម្រេចពន្យាពេលយកពន្ធ ពីការជួញដូររូបិយប័ណ្ណគ្រីបតូ (cryptocurrency) ក្នុងរយៈពេលមួយឆ្នាំ។
ប្រទេសថៃ នឹងមិនបោះជំហានថយក្រោយពីផែនការបើកប្រទេសឡើងវិញនោះទេ បើទោះបីជាមានភាពមិនប្រាកដប្រជា អំពីប្រភេទជំងឺកូវីដ១៩ ថ្មី “អូមីក្រុង” ក៏ដោយ ខណៈក្រសួងទេសចរណ៍ និងកីឡាថៃ ក៏នឹងស្នើឲ្យមានការបន្ធូរបន្ថយបន្ថែមទៀត លើការលក់គ្រឿងស្រវឹងចាប់ពីពេលរសៀល ដើម្បីលើកអារម្មណ៍រីករាយឡើងវិញ។
ក្រុមហ៊ុន និងអ្នកវិភាគបរទេសជាច្រើនបាននិយាយថា ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម ដែលបច្ចុប្បន្នធំជាងគេលំដាប់ទី ៤ នៅអាស៊ីអាគ្នេយ៍ ទំនងជាអាចវ៉ាដាច់ម៉ាឡេស៊ី និងថៃ ហើយឡើងឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។
អភិបាលក្រុងបាងកក បាននិយាយកាលពីថ្ងៃចន្ទថា ភោជនីយដ្ឋានដែលបំពេញតាមស្តង់ដារគ្រប់គ្រងជំងឺ អាចបម្រើគ្រឿងស្រវឹងរហូតដល់ម៉ោង ១១ យប់ ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ ហើយម្ចាស់ហាងស្រាអាចប្តូរទីតាំងរបស់ពួកគេទៅជាភោជនីយដ្ឋាន ប្រសិនបើពួកគេចង់បើកឡើងវិញ។
តម្លៃនៃខ្នុរថៃលេខ ១ មានតម្លៃចាប់ពី ០,៥៧ដុល្លារ ខណៈលេខ ២,៣ មានការចុះពី ០,១៣ដុល្លារ-០,២៦ដុល្លារ ដែលមានការធ្លាក់ចុះ ៥០ភាគរយ កាលពីសប្តាហ៍មុនក្នុងប្រទេសវៀតណាម។ ជាមួយហេតុផលនៃការធ្លាក់ចុះនេះ វាបណ្តាលមកពីនេះពេលនេះជារដូវខ្នុរ ដែលនាំអោយចំនួនវាមានច្រើន ហើយការផ្គត់ផ្គង់ក៏កើនឡើងខ្លាំង។ ទន្ទឹមនឹងនេះបរិមាណផ្លែខ្នុរដែលនាំចេញទៅប្រទេសចិនមានភាពមិនប្រក្រតី ខណៈទីផ្សារក្នុងស្រុកនៅហូជីមិញ និងហាណូយ មានការរងប៉ះពាល់ពីជំងឺកូវីដ ដូច្នេះវាធ្វើអោយតម្លៃធ្លាក់ចុះថែមទៀត។…
ជំនួសឲ្យការបញ្ចុះតម្លៃ Black Friday អ្នកប្រើប្រាស់នៅក្នុងប្រទេសតួកគី ត្រូវប្រឈមមុខនឹងការឡើងថ្លៃយ៉ាងសន្ធឹកសន្ធាប់សម្រាប់ផលិតផល Apple បន្ទាប់ពីតម្លៃលុយ Lira ធ្លាក់ដល់កម្រិតទាបបំផុតក្នុងសប្តាហ៍នេះ។