ផ្កាយរណបជិត 7000 គោចរជុំវិញផែនដី បម្រើមុខងារសំខាន់ៗដូចជា ការទំនាក់ទំនង ការរុករកកំណត់ទីតាំង និងការស្រាវជ្រាវវិទ្យាសាស្ត្រ។
គិតតែត្រឹម ឆ្នាំ2022 តែមួយ ការបាញ់បង្ហោះផ្កាយរណបមានច្រើនជាង 150 បានបញ្ជូនឧបករណ៍ថ្មីទៅកាន់លំហ។ ប៉ុន្តែតើអ្នកដឹងទេថា តើផ្កាយរណបទាំងនោះ នរណាជាម្ចាស់របស់ពួកវា?
យោងតាមទិន្នន័យពីប្រភព Union of Concerned Scientists ដែលដកស្រង់ដោយ visualcapitalist បានបង្ហាញថា ក្រុមហ៊ុនអាវកាស SpaceX ដែលដឹកនាំដោយ មហាសេដ្ឋី Elon Musk គឺបាននាំមុខគេក្នុងឧស្សាហកម្មអាវកាស ត្បិតបច្ចុប្បន្ន កំពុងដំណើរការក្រុមផ្កាយរណបទ្រង់ទ្រាយធំនៅលើគន្លងគោចររបស់ភពផែនដី បើគិតជាផ្កាយរណបទាំងអស់លើលោក គឺ SpaceX មានផ្កាយរណប 50% ទៅហើយ។
SpaceX បានបញ្ចប់បេសកកម្មចំនួន 62 រួចហើយនៅឆ្នាំនេះ ដោយវ៉ាដាច់ក្រុមហ៊ុន ឬប្រទេសផ្សេងទៀត ហើយដំណើរការយានអវកាស Starlink រាប់ពាន់គ្រឿង ដែលផ្តល់ការតភ្ជាប់អ៊ីនធឺណិតទូទាំងពិភពលោក។
ខាងក្រោមនេះ គឺជាផ្កាយរណបសរុបដែលគ្រប់គ្រងដោយ បណ្ដាក្រុមហ៊ុនធំជាច្រើន ក្នុងនោះ អាមេរិច បាននាំមុខគេ ដោយក្រុមហ៊ុន SpaceX មានផ្កាយរណប 3395 គ្រឿង ស្មើនឹង 50% នៃផ្កាយរណបលើលោក។
1 SpaceX មានផ្កាយរណប 3395 ស្នើនឹង 50% ប្រទេស USA
2 OneWeb Satellitesមានផ្កាយរណប 502 ស្នើនឹង 7% ប្រទេស UK
3 Chinese Government មានផ្កាយរណប 369 ស្នើនឹង 5% ប្រទេស China
4 U.S. Government មានផ្កាយរណប 306 ស្នើនឹង 4% ប្រទេស USA
5 Planet Labs, Inc. មានផ្កាយរណប 195 ស្នើនឹង 3% ប្រទេស USA
6 Russian Federation មានផ្កាយរណប 137 ស្នើនឹង 2% ប្រទេស Russia
7 Spire Global Inc. មានផ្កាយរណប 127 ស្នើនឹង 2% ប្រទេស USA
8 Swarm Technologies មានផ្កាយរណប 84 ស្នើនឹង 1% ប្រទេស USA
9 Iridium Communications, Inc. មានផ្កាយរណប 75 ស្នើនឹង 1% ប្រទេស USA
10 ផ្សេងៗ មានផ្កាយរណប 1528 ស្នើនឹង 23%