[ទីផ្សារបរទេស] ក្រុមហ៊ុន Changan Auto បានចេញលក់រថយន្ត Lumin EV ប្រភេទថ្មី ដែលអាចបើកបរបានចម្ងាយ ៣០១គ.ម ពេលសាកភ្លើងពេញ និងមានតម្លៃលក់ខ្ទង់ប្រមាណ ៨៥០០ដុល្លារ នៅឯទីផ្សារប្រទេសចិន។
បន្ថែមពីលើម៉ូដែលថ្មី Changan ក៏បានដាក់ចេញនូវកញ្ចប់ Option ថ្មី ដោយពេលដែលទិញរថយន្ត Lumin ប្រភេទសាកភ្លើងលឿម អតិថិជននឹងអាចទិញដុំសាកកម្លាំង ៣,៥kWh ក្នុងតម្លៃ ២៥០ដុល្លារ ហើយក៏មានបន្ថែមការដំឡើងឥតគិតថ្លៃផងដែរ។ លើសពីនេះ អតិថិជនក៏អាចធ្វើការកក់ប្រាក់ ៧១ដុល្លារ ដើម្បីទទូលការបញ្ចុះតម្លៃ ២៧៣ដុល្លារ នៅពេលទិញរថយន្ត។
រថយន្ត Changan Lumin គឺជារថយន្តអគ្គិសនីសុទ្ធខ្នាតតូច ផលិតលើគ្រោងឆ្អឹង EPA0 ហើយការផ្លាស់ប្ដូរសំខាន់លើស៊េរីថ្មីនេះគឺការសាកភ្លើងលឿន ដោយសាកពី ៣០% ដល់ ៨០% ប្រើពេលត្រឹមតែ ៣៥នាទី និងមានមុខងារកំណត់ឲ្យសាកតាមពេលកំណត់ផងដែរ។
រថយន្តនេះប្រើប្រាស់ម៉ូទ័រអគ្គិសនីកម្លាំង ៣៥kW និងមានអាគុយចំណុះ ២៧,៩៩kWh ជាមួយចម្ងាយបើកបរដែលប៉ាន់ស្មានគឺ ៣០១គ.ម៕